ប្រសិនបើស្ត្រីមានផ្ទៃពោះត្រូវបានសត្វ ឆ្កែ ឆ្មា ឬក៏ផ្សេងៗទៀតដូចជា កណ្ដុរ ខ្យាដំរី ក្អែប ខាំដោយមិនដឹងខ្លួន តើមានផលប៉ះពាល់ដល់ទារកដែលឬទេ?
បើតាមអ្នកជំនាញបាននិយាយថា នៅពេលសត្វដែលមានពិសខាំស្ត្រីមានផ្ទៃពោះ វានឹងធ្វើឱ្យស្ត្រីមានផ្ទៃពោះងាយកើតជំងឺនានា ជាពិសេសអាចបង្ករគ្រោះថ្នាក់ដល់ទារកថែមទៀតផង ។ ទារកដែលបានស្រូបយកជាតិពិស អាចប្រសូតមកមិនគ្រប់ខែ ឬធំឡើងមានសតិមិនគ្រប់គ្រាន់។ ពិសរបស់សត្វទាំងនោះកាចសាហាវណាស់ ដូច្នោះប្រសិនបើអ្នកកំពុងពពោះ ត្រូវប្រញាប់ទៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល និងចាក់វ៉ាក់សាំង។
ចុះបើពពរពោះបាន ៥ ខែហើយ តើអាចចាក់វាក់សាំងឆ្កែខាំបានដែរទេ?
ករណីនេះ សូមកុំបារម្ភ ស្ត្រីពពោះទូទៅ គឺអាចចាក់វាក់សាំងការពារ និងព្យាបាលពិសសត្វបាន ក៏ប៉ុន្តែ ចំពោះស្ត្រីដែលមានជំងឺប្រចាំកាយ និងចាញ់ថ្នាំខ្លាំង អាចទៅពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ទើបសម្រេចថា មានគ្រោះថ្នាក់ពីការប្រើប្រាស់ប្រភេទថ្នាំចាក់ដែលឬទេ? ៕