៥ចំណុច ប្រសិនបើ​អ្នក​ចង់​បានកូន​គួរតែ​អនុវត្ត​ចាប់ពី​ថ្ងៃនេះ

0
1

គូស្នេហ៍​ភាគច្រើន​មានបំណង​ចង់បាន​កូនភ្លាមៗក្រោយ​ពេលដែល​ពួកគេ​រៀបការ​រួច ប៉ុន្តែ​ក្តី​ប្រាថ្នា​មួយ​នេះ​គូស្នេហ៍​មួយចំនួន​ធ្វើ​មិនបាន​សម្រេច​ឡើង ដោយសារតែ​ហេតុផល​ច្រើនយ៉ាង។ ទោះបីជា​យ៉ាងណា កុំ​ទាន់​អ​សង្ឃឹម​អី មុននឹង​ឈានដល់​ដំណាក់​កាលដែល​ត្រូវ​ពិគ្រោះ​ជាមួយនឹង​អ្នកឯកទេស​យក​កូន អ្នក​គួរតែ​សាកល្បង​វិធីសាស្ត្រ​ខាងក្រោម​នេះ​សិន។

baby and mom in Cambodia

 

១.ទទួលទាន​អាហារ​បំប៉ន

អ្នក​ត្រូវ​ថែរក្សា​ប្រព័ន្ធ​បង្ក​កំណើត​ឲ្យ​មាន​សុខ​ភាពល្អ​ជាមុនសិន ដើម្បី​ត្រៀមខ្លួន​បង្ក​កំណើត។ ដូច្នេះ​អ្នក​ត្រូវ​ទទួលទាន​អាហារ​ដូចជា​សណ្តែកបណ្តុះ សណ្តែកបារាំង និង​ទឹកដោះគោ។ ផ្ទុយទៅវិញ អ្នក​ត្រូវ​ជៀសវាង​ប្រភេទ​អាហារ​ជូរ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ស្លេស នៅក្នុង​ក​ស្បូន ហើយ​អាច​បំផ្លាញ​មេជី​វិត​ឈ្មោល មិនអាច​បង្ក​កំណើត​បានឡើយ។

២.រួមភេទ​ឲ្យ​បាន​ទៀងទាត់

អ្នក​ត្រូវ​ចាំ​ថា ឱកាស​នៃ​ការ​មានកូន​កាន់តែ​ខ្ពស់ ប្រសិនបើ​អ្នក​រួមភេទ​បាន​ទៀងទាត់ ជាពិសេស អ្នក​ត្រូវ​ប្រតិ​ត្ត​ការ​នៅពេលដែល​ខាង​ស្រី​បញ្ចេញ​អូវុល។

 

 

៣.ជៀសវាង​គ្រឿង​ស្រឹង បារី ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន

បើ​យោងតាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ជាតិ​កាហ្វេ​អ៊ី​ន​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​មាន​ផ្ទៃពោះ ដូច្នេះ​អ្នក​គួរតែ​ជៀសវាង​ឲ្យ​ឆ្ងាយ។ ទន្ទឹមនឹងនេះ​ផងដែរ ការជក់បារី ការទទួល​ទាន​គ្រឿង​ស្រវឹង ឬ​ការប្រើ​ថ្នាំញៀន ក៏​អាច​បំផ្លាញ​ដល់​ការ​មាន​ផ្ទៃពោះ​ដូចគ្នា។

៤.រក្សា​ទម្ងន់

ការធ្វើ​លំ​ហាត់ប្រាណ មិន​ត្រឹមតែ​អាចជួយ​ថែរក្សា​រាង​របស់​អ្នក​ឲ្យ​ស្អាត​នោះទេ សូម្បីតែ​សមត្ថភាព​ក្នុង​ការយក​កូន​ក៏មាន​ភាគរយ​ខ្ពស់​ដែរ។ ស្ត្រី​ដែល​លើស​ទម្ងន់ មាន​កម្រិត​អ័រម៉ូន អឺស​ស្ត្រូ​ជែ​ន​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ការបញ្ចេញ​ពង​អូវុល​មិន​ទៀងទាត់ ឬ​មិន​បញ្ចេញ​តែម្តង។ ដ​ច្នេះ ប្រសិនបើ​អ្នក​ចង់​បានកូន គួរតែ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​រាល់ថ្ងៃ ដើម្បី​រក្សា​ទម្ងន់​ឲ្យ​នៅ​ស្ថិតស្ថេរ។

 

 

៥.កាត់បន្ថយ​បញ្ហា​ស្ត្រេ​ស

ភាព​តានតឹង ឬ​បញ្ហា​ស្ត្រេ​ស គឺជា​ឧបសគ្គ​មួយទៀត ដែល​ប៉ះពាល់​ដល់​ការ​មានកូន ព្រោះ​វា​អាច​បង្ក​ឲ្យ​អ័រម៉ូន​មានការ​ប្រែប្រួល។ ដូច្នេះ អ្នក​គួរតែ​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​រីករាយ និង​រក​វិធី​កំសាន្ត​បែបសប្បាយៗដោយ​ខ្លួនឯង ដើម្បី​កាត់បន្ថយ​បញ្ហា​ស្ត្រេ​ស​នៅក្នុង​ជីវិត៕

baby and mom in Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here