រឹតតែជិតឆ្លងទន្លេ គភ៌របស់អ្នកម្តាយរឹតតែរិកធំឡើង ធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថា ធុញថប់ ធ្វើចលនា ឬកំរើកខ្លួនមិនបានស្រួលសោះ តែ…កុំថាតែអ្នកម្តាយនោះ សូម្បីតែកូនតូចដែលនៅក្នុងផ្ទៃក៏មានអាការមិនខុសពីអ្នកម្តាយប៉ុន្មានដែរ ។ បើសង្កេតមើលឱ្យច្បាស់ អ្នកម្តាយនឹងបានដឹងថា កាលពីអាយុគភ៌បាន 7 ខែ កូននឹងរើ ហើយធាក់ខ្លាំងណាស់ តែរឹតតែជិតដល់ពេលប្រសូតកម្លាំងរើរបស់កូនរឹតតែថយចុះទៅវិញដែរ នោះក៏ដោយសារតែ កាលពីមុននោះទំហំខ្លួនរបស់កូននៅតូច ទើបមានទីកន្លែងនៅសល់ធំក្នុងពោះម្តាយឱ្យគេរើបានយ៉ាងពេញទំហឹង តែដល់ពេលជិតប្រសូត ខ្លួនកូនកាន់ធំឡើងរហូតរើបំរះមិនសូវជាងាយស្រួលដូចមុន ទើបអ្នកម្តាយមានអារម្មណ៍ថាកម្លាំងរើរបស់កូនថយចុះ ។
– មានអារម្មណ៍ធុញថប់ ដកដង្ហើមមិនស្រួល
នៅក្នុងត្រីមាសនេះ អ្នកម្តាយអាចមានអារម្មណ៍ថាធុញថប់ ដកដង្ហើមមិនស្រួល ព្រោះខ្លួនទារកក្នុងផ្ទៃកាន់តែធំឡើង រហូតទៅទល់ក្បាំងខ្យល់របស់អ្នកម្តាយ ។ ការអង្គុយលើកៅអីដែលមានបង្អែក និងធ្វើខ្នងឱ្យយឺតត្រង់ ហើយដកដង្ហើមចេញចូលយឺតៗ នឹងធ្វើឱ្យអ្នកម្តាយដកដង្ហើមបានកាន់តែងាយស្រួលឡើង ។
ក្រៅពីនេះ គួរចៀសវាងការនៅក្នុងកន្លែងដែលមិនសូវមានខ្យល់អាកាសចេញចូល ចំណែកការគេងវិញ គួរតែគេងផ្អៀងព្រោះបើគេងផ្ងារ ក្រៅពីអ្នកម្តាយមានអារម្មណ៍ថាធុញថប់រហូតគេងមិនលក់ហើយនោះ ស្បូននឹងទៅសង្កត់លើសរសៃឈាមខ្មៅធំដែលហូរនាំឈាមត្រឡប់ទៅរកបេះដូង ធ្វើឱ្យឈាមហូរមិនបានស្រួល នាំឱ្យបេះដូងរបស់អ្នកម្តាយដើរកាន់តែញាប់ឡើង កើតអាការញាប់ញ័រ សម្ពាធឈាមចុះទាប ងងឹតមុខ ហើយឈាមដែលហូរទៅចិញ្ចឹមស្បូនក៏ថយចុះតាមនោះដែរ ។
– ចុកណែន បរិវេណដើមទ្រូង
ទោះជានៅពេលនេះ អ្នកម្តាយលែងមានអាការចាញ់កូនហើយមែន តែក៏អាចនៅតែញ៉ាំអាហារមិនសូវបានដដែល ដោយសាតែកូនតូចដែលកាន់តែធំឡើងរហូតទៅប្រជ្រៀតទីកន្លែងរបស់ក្រពះ និងពោះវៀនរបស់អ្នកម្តាយ ធ្វើឱ្យអ្នកម្តាយញ៉ាំអាហារបានតិចនិងញ៉ាំបានតែបន្តិចក៏មានអារម្មណ៍ថា ចុកណែន ឬពេញពោះបាត់ទៅហើយ ។
វិធីការពារអាការនេះគឺ ចៀសវាងអាហារណាដែលក្រពះពិបាករំលាយ អាហារមានជាតិខ្លាញ់ច្រើន ហើយពេលញ៉ាំក៏ញ៉ាំត្រឹមតែជិតឆ្អែតបានហើយ ដើម្បីកុំឱ្យមានអារម្មណ៍ថាណែនធុញថប់ខ្លាំងពេក និង រង់ចាំឱ្យអាហាររំលាយអស់បន្តិចសឹន សឹមទទួលទានបន្តទៀតប្រសើរជាង ។
– ឈឺចុករួយពេញទាំងខ្លួនប្រាណ
និយាយពីរឿងឈឺចុករួយចំពោះអ្នកម្តាយដែលជិតដល់ពេលឆ្លងទន្លេវិញ យើងច្រើនតែនឹកដល់ អាការឈឺចង្កេះមែនទេ? ការឈឺចង្កេះកើតឡើងដោយសាតែទម្ងន់របស់ស្បូន និងទម្ងន់ខ្លួនរបស់កូននៅក្នុងគភ៌កើនឡើងច្រើន ធ្វើឱ្យចំណុចទាញទម្ងន់របស់រាងកាយអ្នកម្តាយប្រែប្រួល ទើបធ្វើឱ្យអ្នកម្តាយត្រូវខំយឹតដងខ្លួនឱ្យត្រង់វិញ ដែលជាហេតុធ្វើឱ្យកើតអាការឈឺចុករួយខ្នង និងចង្កេះហ្នឹងឯង ។តែក្រៅពីការឈឺខ្នងចង្កេះហើយ កន្លែងដែលច្រើនតែកើតអាការឈឹចុកចាប់ដែរនោះមានដូចជា ត្រគាក គល់ភ្លៅ ពោះម្តុំក្រោមភ្ជឹត(ថ្ងាស) ។
វិធីកម្ចាត់អាការឈឺខ្នងចង្កេះនោះ ការពិតទៅគួរតែចាប់ផ្តើមការពារតាំងពីពេលដែលពោះនៅមិនទាន់រីកធំខ្លាំង ដោយហ្វឹកហាត់ធ្វើឥរិយាបថក្នុងការឈរ អង្គុយឱ្យបានត្រឹមត្រូវ ដូចជា ពេលឈរមិនគួរឈរក្នុងឥរិយាបថដែលខ្នងអ៊ែនជ្រុលពេកឡើយ ព្យាយាមទាញត្រគាកមកខាងមុខ និងធ្វើស្មាឱ្យត្រង់ ពាក់ស្បែកជើងដែលមានកែងទាបៗ ពេលអង្គុយគួរព្យាយាមអង្គុយឱ្យខ្នងត្រង់ជាប់នឹងបង្អែកកៅអី ក្រោកឡើងផ្លាស់ប្តូរឥរិយាបថឱ្យបានញឹកញាប់ កុំស្ថិតនៅក្នុងឥរិយាបថដដែលយូរពេក និងគួរអង្គុយក្នុងឥរិយាបថណាដែលជង្គង់ខ្ពស់ជាងត្រគាកបន្តិច ។
ក្នុងអំឡុងពេលជិតប្រសូតនេះគួរប្រយ័ត្នប្រយែងការធ្វើចលនា មិនគួរឱនចុះទៅលើករបស់របរខណៈពេលកំពុងឈរឡើយគួរបន្ទុចជង្គង់ចុះយករបស់នោះវិញ រួចហើយងើបឡើងដោយព្យាយាមធ្វើខ្នងឱ្យត្រង់ជានិច្ច ។ ករណីឈោងដៃយករបស់របរដែលនៅលើទីខ្ពស់ ក៏មិនគួរខំជំទើត កំរើកខ្លួនលឿនៗ ឬប្រឹងឈោងដៃរហូតផុតពេកដែរ វិធីដែលល្អគឺ រឿងលើករឿងឈោងយកអី្វៗនោះ ទុកតួនាទីឱ្យស្វាមីជាអ្នកធ្វើវិញប្រសើរជាង ។
តែបើសឹនអាការឈឺចុករួយនោះកើតឡើងហើយ គួរធ្វើឱ្យធូរស្រាលទៅវិញដោយការស្អំទឹកក្តៅ ឬប្រើវិធីធ្វើម៉ាស្សាជាមុនសឹន បើអាការមិនបានធូរស្រាលទេនោះ គួរទៅជួបលោកគ្រូពេទ្យដើម្បីប្រឹក្សា ព្រោះអាចចាំបាច់ត្រូវប្រើថ្នាំ និងមិនគួរទិញមកលេបដោយខ្លួនឯងឡើយ ។
រឿងដែលស្វាមីគួរដឹង មុននាំភរិយាគ្រប់ខែទៅប្រសូត
ការមើលថែទាំសុខភាពខណៈតាំងគភ៌ក្នុងអំឡុងពេលជិតប្រសូត ស្ត្រីមានគភ៌អាចនឹងមានអារម្មណ៍ធុញថប់តានតឹង និងកង្វល់ក្នុងចិត្តជាច្រើនរឿង តែរឿងនេះលោកប្តីអាចជួយបាន។ ថ្ងៃនេះ យើងមានគន្លឹះល្អៗក្នុងការមើលថែភរិយាដែលមានផ្ទៃពោះគ្រប់ខែជិតប្រសូត 9ចំណុចងាយៗ ដែលស្វាមីអាចធ្វើបានយ៉ាងពិតប្រាកដ។
1 ចំណីអាហារ
ស្វាមីត្រូវមើលថែទាំរឿងអាហារការហូបចុកសម្រាប់ភរិយាមានគភ៌តាំងពីអំឡុងពេលដំបូងៗ ជាពិសេសការជួយឱ្យភរិយាបានញ៉ាំអាហារគ្រប់5ប្រភេទក្រុមយ៉ាងគ្រប់គ្រាន់ ហើយក្នុងអំឡុងត្រីមាសចុងក្រោយ ត្រូវមើលថែទាំរឿងអាហារយ៉ាងស័ក្តិ-សម ព្រោះអំឡុងពេលចុងក្រោយនៃការតាំងគភ៌ ស្ត្រីមានគភ៌ត្រូវប្រយ័ត្នរឿងទម្ងន់ខ្លួនឡើងខ្លាំងជ្រុល។ គួរញ៉ាំអាហារដែលស្អាត ប្រយ័ត្នមេរោគ និងការឆ្លងមេរោគ រឹតតែបើឆ្លងមេរោគខាងផ្លូវអាហារផងនោះ វាអាចនឹងជំរុញឱ្យប្រសូតមុនកំណត់បាន។
2 ការហាត់ប្រាណ
មុនពេលប្រសូតស្ត្រីមានគភ៌អាចមិនសូវជាស្រួលសប្បាយខ្លួនប៉ុន្មានឡើយ តែក៏នៅតែអាចហាត់ប្រាណស្រាលៗ ដើម្បីសម្រាលអាការចុករួយបានដែរដោយស្វាមីអាចនឹងហាត់ប្រាណកំដរជាមួយ ឬនៅចាំធ្វើម៉ាស្សាខ្នងផ្នែកខាងក្រោម ធ្វើម៉ាស្សា-កស្មា ដើម្បីសម្រាលភាពតានតឹងរបស់សាច់ដុំ ជួយត្រៀមទឹកក្តៅឧណ្ហៗសម្រាប់ត្រាំបាតជើង ធ្វើម៉ាស្សាជើង ក៏នឹងជួយកាត់បន្ថយអាការហើមជើងរបស់ភរិយាបានយ៉ាងល្អដែរ។
3 នៅចាំសង្កេតមើលអាការខុសប្រក្រតីដែលត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ
ស្ត្រីមានគភ៌ថ្មីថ្មោងដែលនៅមិនទាន់មានបទពិសោធ ត្រូវអាស្រ័យការសង្កេតមើលពីសំណាក់ស្វាមីផងដែរ ដោយអាការខុសប្រក្រតីដែលបញ្ជាក់ប្រាប់អំពីការប្រសូតមានដូចជា ពោះឡើងរឹង ឈឺពោះជិតប្រសូត និងបែកទឹកភ្លោះជាដើម។ ស្វាមីអាចប្រឹក្សាជាមួយគ្រូពេទ្យឱ្យដឹងច្បាស់ថា តើអាការបែបណាទើបហៅថា បែកទឹកភ្លោះ ឬមានទឹករំអិលឈាមចេញតាមរន្ធស្បូន បញ្ជាក់ពីសភាវដែលមាត់ស្បូនបើកជាដើម។ ក្រៅពីនេះស្វាមីត្រូវនៅចាំសង្កេតមើល បើកូនក្នុងផ្ទៃមិនសូវរើ ឬមិនរើតែម្តង ឬភរិយាមានអាការខុសប្រក្រតីពាក់ព័ន្ធនឹងរោគជ្រៀតជ្រែក ឬជំងឺប្រចាំកាយផង ព្រោះអំឡុងពេលចុងក្រោយរបស់ការមានគភ៌នេះមានភាពប្រថុយប្រថានខ្ពស់ ការប្រែប្រួលខាងរាងកាយ ឬអ័រម៉ូនប្រែប្រួល បើរោគទាំងនោះកម្រើកឡើងអាចហុចផលប៉ះពាល់ដល់ជីវិតរបស់ភរិយា និងកូនបាន។
4 យកចិត្តទុកដាក់យ៉ាងល្មមសមរម្យ
ក្រៅពីនៅចាំសង្កេតមើលអាការខុសប្រក្រតីហើយនោះ គួរសួរនាំពីអាការ និងបបួលភរិយាធ្វើកិច្ចការងាររួមគ្នា ដើម្បីបន្ធូរបន្ថយខាងអារម្មណ៍ ដូចជា ធ្វើម្ហូបម្ហា មើលកុន ស្តាប់ភ្លេងជាមួយគ្នានៅនឹងផ្ទះ ព្រោះភរិយាអាចនឹងមិនងាយស្រួលក្នុងការចេញទៅក្រៅជាដើម។
5 និយាយលេងជាមួយភរិយា និងកូនក្នុងផ្ទៃភរិយា
ក្រៅពីបន្ធូរបន្ថយអារម្មណ៍ភរិយាហើយ នៅជាវិធីជំរុញវិវឌ្ឍនាការរបស់កូនតូចបានទៀតផង។
6 ត្រៀមខ្លួនមុនប្រសូត
ចាប់ផ្តើមពីការប្រឹក្សាជាមួយគ្រូពេទ្យពាក់ព័ន្ធនឹងវិធីការប្រសូត ទោះជាភរិយាចង់ជ្រើសរើសយកការវះប្រសូត ឬប្រសូតតាមធម្មជាតិក៏ដោយ ព្រោះទាំង2បែបមានការត្រៀមខ្លួន និងការមើលថែទាំខុសប្លែកពីគ្នា។
7 ស្វាមីគួរមានចំណែករួមក្នុងការពិចារណាជ្រើសរើសមន្ទីរពេទ្យ
មិនថាតែរឿងរបស់ភរិយាដែលមានជំងឺប្រចាំកាយ ឬរឿងរបស់កូនតូចក្រោយពេលប្រសូតនោះឡើយ។ ការពិចារណាពីមន្ទីរពេទ្យដែលមានអ្វីៗគ្រប់ ជ្រើសរើសក្រុមគ្រូពេទ្យដែលមានអារម្មណ៍ជឿជាក់ក្នុងចិត្ត នឹងជួយឱ្យមានអារម្មណ៍សប្បាយនឹងធូរស្រាលបាន។
8 ជាអ្នកមើលថែទាំភរិយាពេលជិតប្រសូត
ស្វាមីគួរនៅមើលថែទាំភរិយាយ៉ាងជិតដិតគ្រប់ពេលវេលា តែបើមានធុរៈប្រញាប់បន្ទាន់ឬមិនអាចនៅមើលបាន គួរឱ្យសាច់ញាតិជិតស្និទ្ធ ដូចជា ឪពុកក្មេកម្តាយក្មេក បងប្អូនខាងខ្លួនឯង ឬសាច់ថ្លៃ មកជួយមើលថែទាំភរិយាយ៉ាងជិតដិតផង។
9 រៀបចំចាត់ត្រៀមសភាពបរិស្ថានជុំវិញខ្លួនសម្រាប់កូនតូច
មិនថាជាឧបករណ៍ របស់របរប្រើប្រាស់សម្រាប់កូនតូចបន្ទប់គេងរបស់កូន ទីកន្លែងសម្រាប់កូនតូច ចាត់ចែងរៀបចំសភាពខាងក្នុងផ្ទះឱ្យរួចជាស្រេច2ខែមុននឹងដល់កំណត់ប្រសូត៕
តួនាទីរបស់ស្វាមីក្នុងការមើលថែប្រពន្ធមានផ្ទៃពោះ
ការមើលថែទាំសុខភាពខណៈតាំងគភ៌ក្នុងអំឡុងពេលជិតប្រសូត ស្ត្រីមានគភ៌អាចនឹងមានអារម្មណ៍ធុញថប់តានតឹង និងកង្វល់ក្នុងចិត្តជាច្រើនរឿង តែរឿងនេះលោកប្តីអាចជួយបាន។ ថ្ងៃនេះមានគន្លឹះល្អៗក្នុងការមើលថែភរិយាដែលមានផ្ទៃពោះគ្រប់ខែជិតប្រសូត 9ចំណុចងាយៗ ដែលស្វាមីអាចធ្វើបានយ៉ាងពិតប្រាកដ។
1 ចំណីអាហារ ៖ ស្វាមីត្រូវមើលថែទាំរឿងអាហារការហូបចុកសម្រាប់ភរិយាមានគភ៌តាំងពីអំឡុងពេលដំបូងៗ ជាពិសេសការជួយឱ្យភរិយាបានញ៉ាំអាហារគ្រប់5ប្រភេទក្រុមយ៉ាងគ្រប់គ្រាន់ ហើយក្នុងអំឡុងត្រីមាសចុងក្រោយ ត្រូវមើលថែទាំរឿងអាហារយ៉ាងស័ក្តិ-សម ព្រោះអំឡុងពេលចុងក្រោយនៃការតាំងគភ៌ ស្ត្រីមានគភ៌ត្រូវប្រយ័ត្នរឿងទម្ងន់ខ្លួនឡើងខ្លាំងជ្រុល។ គួរញ៉ាំអាហារដែលស្អាត ប្រយ័ត្នមេរោគ និងការឆ្លងមេរោគ រឹតតែបើឆ្លងមេរោគខាងផ្លូវអាហារផងនោះ វាអាចនឹងជំរុញឱ្យប្រសូតមុនកំណត់បាន។
2 ការហាត់ប្រាណ ៖ មុនពេលប្រសូតស្ត្រីមានគភ៌អាចមិនសូវជាស្រួលសប្បាយខ្លួនប៉ុន្មានឡើយ តែក៏នៅតែអាចហាត់ប្រាណស្រាលៗ ដើម្បីសម្រាលអាការចុករួយបានដែរដោយស្វាមីអាចនឹងហាត់ប្រាណកំដរជាមួយ ឬនៅចាំធ្វើម៉ាស្សាខ្នងផ្នែកខាងក្រោម ធ្វើម៉ាស្សា-កស្មា ដើម្បីសម្រាលភាពតានតឹងរបស់សាច់ដុំ ជួយត្រៀមទឹកក្តៅឧណ្ហៗសម្រាប់ត្រាំបាតជើង ធ្វើម៉ាស្សាជើង ក៏នឹងជួយកាត់បន្ថយអាការហើមជើងរបស់ភរិយាបានយ៉ាងល្អដែរ។
3 នៅចាំសង្កេតមើលអាការខុសប្រក្រតីដែលត្រូវប្រញាប់នាំទៅមន្ទីរពេទ្យ ៖ ស្ត្រីមានគភ៌ថ្មីថ្មោងដែលនៅមិនទាន់មានបទពិសោធ ត្រូវអាស្រ័យការសង្កេតមើលពីសំណាក់ស្វាមីផងដែរ ដោយអាការខុសប្រក្រតីដែលបញ្ជាក់ប្រាប់អំពីការប្រសូតមានដូចជា ពោះឡើងរឹង ឈឺពោះជិតប្រសូត និងបែកទឹកភ្លោះជាដើម។ ស្វាមីអាចប្រឹក្សាជាមួយគ្រូពេទ្យឱ្យដឹងច្បាស់ថា តើអាការបែបណាទើបហៅថា បែកទឹកភ្លោះ ឬមានទឹករំអិលឈាមចេញតាមរន្ធស្បូន បញ្ជាក់ពីសភាវដែលមាត់ស្បូនបើកជាដើម។ ក្រៅពីនេះស្វាមីត្រូវនៅចាំសង្កេតមើល បើកូនក្នុងផ្ទៃមិនសូវរើ ឬមិនរើតែម្តង ឬភរិយាមានអាការខុសប្រក្រតីពាក់ព័ន្ធនឹងរោគជ្រៀតជ្រែក ឬជំងឺប្រចាំកាយផង ព្រោះអំឡុងពេលចុងក្រោយរបស់ការមានគភ៌នេះមានភាពប្រថុយប្រថានខ្ពស់ ការប្រែប្រួលខាងរាងកាយ ឬអ័រម៉ូនប្រែប្រួល បើរោគទាំងនោះកម្រើកឡើងអាចហុចផលប៉ះពាល់ដល់ជីវិតរបស់ភរិយា និងកូនបាន។
4 យកចិត្តទុកដាក់យ៉ាងល្មមសមរម្យ ៖ ក្រៅពីនៅចាំសង្កេតមើលអាការខុសប្រក្រតីហើយនោះ គួរសួរនាំពីអាការ និងបបួលភរិយាធ្វើកិច្ចការងាររួមគ្នា ដើម្បីបន្ធូរបន្ថយខាងអារម្មណ៍ ដូចជា ធ្វើម្ហូបម្ហា មើលកុន ស្តាប់ភ្លេងជាមួយគ្នានៅនឹងផ្ទះ ព្រោះភរិយាអាចនឹងមិនងាយស្រួលក្នុងការចេញទៅក្រៅជាដើម។
5 និយាយលេងជាមួយភរិយា និងកូនក្នុងផ្ទៃភរិយា ៖ ក្រៅពីបន្ធូរបន្ថយអារម្មណ៍ភរិយាហើយ នៅជាវិធីជំរុញវិវឌ្ឍនាការរបស់កូនតូចបានទៀតផង។
6 ត្រៀមខ្លួនមុនប្រសូត ៖ ចាប់ផ្តើមពីការប្រឹក្សាជាមួយគ្រូពេទ្យពាក់ព័ន្ធនឹងវិធីការប្រសូត ទោះជាភរិយាចង់ជ្រើសរើសយកការវះប្រសូត ឬប្រសូតតាមធម្មជាតិក៏ដោយ ព្រោះទាំង2បែបមានការត្រៀមខ្លួន និងការមើលថែទាំខុសប្លែកពីគ្នា។
7 ស្វាមីគួរមានចំណែករួមក្នុងការពិចារណាជ្រើសរើសមន្ទីរពេទ្យ ៖ មិនថាតែរឿងរបស់ភរិយាដែលមានជំងឺប្រចាំកាយ ឬរឿងរបស់កូនតូចក្រោយពេលប្រសូតនោះឡើយ។ ការពិចារណាពីមន្ទីរពេទ្យដែលមានអ្វីៗគ្រប់ ជ្រើសរើសក្រុមគ្រូពេទ្យដែលមានអារម្មណ៍ជឿជាក់ក្នុងចិត្ត នឹងជួយឱ្យមានអារម្មណ៍សប្បាយនឹងធូរស្រាលបាន។
8 ជាអ្នកមើលថែទាំភរិយាពេលជិតប្រសូត ៖ ស្វាមីគួរនៅមើលថែទាំភរិយាយ៉ាងជិតដិតគ្រប់ពេលវេលា តែបើមានធុរៈប្រញាប់បន្ទាន់ឬមិនអាចនៅមើលបាន គួរឱ្យសាច់ញាតិជិតស្និទ្ធ ដូចជា ឪពុកក្មេកម្តាយក្មេក បងប្អូនខាងខ្លួនឯង ឬសាច់ថ្លៃ មកជួយមើលថែទាំភរិយាយ៉ាងជិតដិតផង។
9 រៀបចំចាត់ត្រៀមសភាពបរិស្ថានជុំវិញខ្លួនសម្រាប់កូនតូច ៖ មិនថាជាឧបករណ៍ របស់របរប្រើប្រាស់សម្រាប់កូនតូចបន្ទប់គេងរបស់កូន ទីកន្លែងសម្រាប់កូនតូច ចាត់ចែងរៀបចំសភាពខាងក្នុងផ្ទះឱ្យរួចជាស្រេច2ខែមុននឹងដល់កំណត់ប្រសូត៕