សូកូឡា គឺជាអាហារមួយប្រភេទដែលមនុស្សភាគច្រើនចូលចិត្តទទួលទាន ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ ក៏ប៉ុន្តែអ្នកដឹងទេថា តើស្ត្រីមានផ្ទៃពោះអាចញ៉ាំបានដែរឬអត់? មិនត្រឹមតែញ៉ាំបាននោះទេ បើយោងតាមការសិក្សាមួយបានបង្ហាញថា ការញ៉ាំស្ករសូកូឡាខ្មៅ អាចផ្តល់អត្ថប្រយោជន៍ទាំងម្តាយ និងទារក។ ខាងក្រោមនេះ គឺជាសារៈសំខាន់ ៦យ៉ាង នៃការទទួលទានសូកូឡា ក្នុងពេលមានផ្ទៃពោះ៖
១.ជួយសម្រួលដល់សម្ពាធឈាម
ស្ករសូកូឡា ត្រូវបានគេផលិតចេញពីគ្រាប់កាកាវ ហើយមានផ្ទុកសារធាតុសំខាន់ៗជាច្រើន ដែលអាចជួយគ្រប់គ្រងដល់លំហូរឈាមរបស់ស្ត្រី ដែលមានផ្ទៃពោះ។ មិនតែប៉ុណ្ណោះ ស្ករសូកូឡា អាចជួយពង្រីកសរសៃឈាមរបស់អ្នកម្តាយ ដើម្បីឲ្យលំហូរឈាមរត់បានស្រួលពេញរាងកាយ និងការបញ្ចូនទៅកាន់ទារកផងដែរ។
២.សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម
ស្ករសូកូឡា មានផ្ទុកសារធាតុដែក និងម៉ាញ៉េស្យូម ដែលអាចជួយរក្សា និងបន្ថែមសារធាតុអេម៉ូក្លីប៊ឺន នៅក្នុងរាងកាយ របស់អ្នកម្តាយ។ សារធាតុម៉ាញ៉េស្យូម គឺជាសារធាតុដ៏ពិសេសបំផុតក្នុងការរំលាយអាស៊ីតខ្លាញ់ ដែលមាននៅក្នុងអាហារ។
៣.មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម
ប្រសិនបើរ៉ាឌីកាល់សេរី កើនឡើងខ្លាំងនៅក្នុងរាងកាយរបស់អ្នកម្តាយ វាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ទារក។ ក៏ប៉ុន្តែ សារធាតុប្រឆាំងអុកស៊ីតកម្ម នៅក្នុងស្ករសូកូឡា មានសមត្ថភាព កម្ចាត់នូវរ៉ាឌីកាល់សេរី នេះបាន។
៤.ជួយបញ្ចុះកូលេស្តេរ៉ុល
អត្ថប្រយោជន៍មួយទៀត នៃសូកូឡាខ្មៅ គឺវាមានផ្ទុកកម្រិតជាតិស្ករ និងជាតិខ្លាញ់ទាប ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការកាត់បន្ថយកូលេស្តេរ៉ុល ក្នុងរាងកាយ។
៥.បង្ការជំងឺបេះដូង
ស្ត្រីមានផ្ទៃពោះ គួរតែទទួលទានសូកូឡាខ្មៅឲ្យបានទៀងទាត់ ព្រោះវាអាចជួយរក្សាបេះដូង របស់ស្ត្រីឲ្យមានដំណើរការបានល្អ អំឡុងពេលមានផ្ទៃពោះ។
៦.បន្ថយភាពតានតឹង
ដូចដែលបានរៀបរាប់ពីខាងលើ សូកូឡាខ្មៅ អាចជួយគ្រប់គ្រងសម្ពាធឈាម ព្រមទាំងប្រឆាំងអុកស៊ីតកម្ម ដូច្នេះវាជាថ្នាំដ៏ប្រសើរខ្លាំងបំផុត ក្នុងការកាត់បន្ថយភាពតានតឹង៕