ក្មួយប្រុស​សម្តេចតេជោ និងកញ្ញា​តាន់ ទ្រីយ៉ា ចុះជួយទារក​ដែលម្តាយបង្កើតចោលក្នុងបង្គន់រោងចក្រ

0
1

ភ្នំពេញ៖ ក្មួយប្រុស​សម្តេច​តេ​ជោ ហ៊ុន សែន  និង កញ្ញា តាន់ ទ្រី​យ៉ា នៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ បាន​ចុះជួយ​ទារក​ដែល​ម្តាយ បាន​បង្កើត​ចោល​ក្នុង​បង្គន់​រោងចក្រ។

 

កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ មានការ​ភ្ញាក់ផ្អើល​នៅ​រោងចក្រ​វី​ស្តារ​ស៊ូ ក្នុងស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដោយមាន​កម្មការិនី​រោងចក្រ​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​បង្កើតកូន​ចោល ក្នុង​បង្គន់​ចំ​ថ្ងៃ រោងចក្រ​នេះ​មានកម្ម​វិធី​ជប់លៀង​រាំរែក​នៅវេលា​ម៉ោង១២ ថ្ងៃត្រង់ ។

ក្រោយពី​ភ្ញាក់ផ្អើល​ទារក​នេះ​ក៏ត្រូវ​បាន​លោក តែង សុគន្ធ និង​ភរិយា ដែលជា​កម្មករ​ធ្វើការ​នៅ​រោងចក្រ​ខាងលើ អះអាង​សុំ​យកមក​ចិញ្ចឹម ព្រោះ​ពួកគេ​គ្មាន​កូន​ក្នុងបន្ទុក ហើយក៏​ត្រូវបាន​ប​ញ្ចូ​ន​យកមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ។

 

ជាមួយ​ករណី​ដ៏​ភ្ញាក់ផ្អើល​នេះដែរ លោក ហ៊ុន គឹម​ជាតិ និង កញ្ញា តាន់​ទ្រី​យ៉ា បាន​ចុះជួយ​ដល់​ទារក​កំសត់ ដែល​ម្តាយបង្កើត​ចោល ដោយ​នាំនូវ​ថវិកា​ផ្ទាល់ខ្លួន ជួយ​សម្រួល​ដល់​ឪពុក​ម្តាយចិញ្ចឹម ទារក​នេះ​ឲ្យ​រស់រាន​ឃើញ​ពន្លឺព្រះអាទិត្យ ។

ក្នុងការ​ចុះជួយ​នេះ លោក ហ៊ុន គឹម​ជាតិ បាន​មានប្រសាសន៍ថា លោក​នឹង​ជួយ​ស្វះស្វែង ដល់​ទារក​នេះ និង​ជួយ​ដល់​ទារក​នេះ ឲ្យ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ផងដែរ នៅពេលដែល​ទារក​នេះ​ធំធាត់​បន្តិច ។ ដោយឡែក​កញ្ញា តាន់ ទ្រី​យ៉ា ក៏បាន​អំពាវនាវ​ឲ្យ​សប្បុរសជន​ទាំង​ក្នុងស្រុក​ក្រៅ​ស្រុក​ទាំងអស់ មេត្តាជួយ​ដល់​ទារក​កំសត់​ដែល​ម្តាយ​បោះបង់​នេះ​ចោល​ផង ៕

ប្រភព៖dailyreport

LEAVE A REPLY

Please enter your comment!
Please enter your name here