អ្នកដែលធ្លាប់ឆ្លងកាត់ការមានផ្ទៃពោះ ប្រាដកជាដឹងពីភាពប្រែប្រួលមួយចំនួនរាងកាយរួចមកហើយ ប៉ុន្តែស្ត្រីដែលមិនទាន់ឆ្លងកាត់ច្បាស់ជាមិនទាន់ដឹងនៅឡើយទេ ជាពិសេសតំបន់សុដន់តែម្តង។
តើអំឡុងពេលមានផ្ទៃពោះ សុដន់មានការប្រែប្រួលដូចម្តេចខ្លះ? ចង់ដឹងសូមតាមដាន ការបង្ហាញរបស់ BabyAndMom ដូចខាងក្រោម។
មានទម្ងន់ធ្ងន់ជាងមុន
ក្នុងអំឡុងពេលមានផ្ទៃពោះ អ័រម៉ូននឹងមានការកើនឡើង ចំណែកឯជាលិកានៃសុដន់ក៏រីកកាន់តែធំដែរ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា ធ្ងន់ជាងមុន។
អណ្តែតសរសៃឃើញច្បាស់
អ្នកអាចមើលឃើញសរសៃពណ៌ខៀវៗយ៉ាងច្បាស់នៅលើសុដន់ ព្រោះវាត្រូវបានពង្រីកខ្លួន ដើម្បីជួយសម្រួលដល់លំហូតឈាម។
តឹងណែន
មិនត្រឹមតែលំហូរឈាមនោះទេដែលមានការកើនឡើង សូម្បីតែជាលិកាសុដន់ក៏រីកកាន់តែធំ ដែលនាំឲ្យសុដន់ប្រែក្លាយទៅជាតឹងណែន ហើយអាចមានការឈឺចាប់ខ្លះ។
ចុងសុដន់រីកធំ
នៅពេលមានផ្ទៃពោះ ជាលិកានៅតំបន់ចុងសុដន់ក៏ពង្រីកខ្លួនដែរ ដូច្នេះអ្នកនឹងឃើញចុងសុដន់រីកធំជាងមុន។
ចេញស្នាមសង្វារ
ចំពោះស្ត្រីមួយចំនួនអាចមានបញ្ហាស្នាមបែកសង្វារនៅលើសុដន់ ប្រសិនបើសុដន់រីធំខ្លាំងពេក។
ហៀរសារធាតុរាវ
នៅត្រីមាសទី ២ ឬទី៣ ស្ត្រីអាចជួបបញ្ហាហៀរសារធាតុរាវចេញពីចុងសុដន់ ប៉ុន្តែនេះគ្មានបញ្ហានោះទេ ព្រោះវាជាទឹកដោះដែលត្រូវបានផលិតមុនពេលសម្រាល។
សុដន់ធ្លាក់ជាងមុន ទំ
នៅពេលទំហំកើនឡើងកាន់តែខ្លាំង សុដន់នឹងធ្លាក់យារជាងមុន ហើយយារកាន់តែខ្លាំងក្រោយពេលសម្រាលកូនហើយ៕
សញ្ញា៥ចំណុច បញ្ជាក់ថា អ្នកកំពុងតែមានផ្ទៃពោះហើយ
មនុស្សទាំងអស់ដឹងត្រឹមថា ការលែងមករដូវ គឺជាសញ្ញាដំបូងនៃការមានផ្ទៃពោះ តែរឿងនេះមិនប្រាដកនោះទេ ព្រោះអាចបណ្តោលមកពីបញ្ហារាំងរដូវ ឬកត្តាសុខភាពផ្សេងៗទៀត។
ប៉ុន្តែក្រៅពីការសង្កេតមើលតាមរយៈការបាត់រដូវ សញ្ញាទាំង ៥ចំណុចនេះក៏អាចបង្ហាញថា អ្នកមានផ្ទៃពោះហើយ។
ក្អួតចង្អោរ
នេះរោគសញ្ញាមួយ ដែលយើងគ្រប់គ្នាហៅថា ចាញ់កូន វាអាចបង្ហាញជាលើកដំបូងនៅប៉ុន្មាសប្តាហ៍ដំបូងនៃការមានផ្ទៃពោះ។
ខ្ពើម ឬចាញ់ក្លិនអាហារ
នៅត្រីមាសដំបូងនៃការមានផ្ទៃពោះ ស្ត្រីភាគច្រើនតែងតែខ្ពើមអាហារ ឬគ្រាន់តែធំក្លិន ក៏មានអារម្មណ៍ចង់ក្អួតដែរ។
សុដន់តឹងណែនជាធម្មតា
នៅពេលមានផ្ទៃពោះ កម្រិតអ័រម៉ុននឹងមានការកើនឡើង ដែលធ្វើឲ្យសុដន់រីកធំតឹងណែន ហើយមានការឈឺចាប់ខ្លះ។ នេះជាសញ្ញាមួយទៀត ដែលបង្ហាញប្រាប់ឲ្យអ្នកត្រូវថ្នមខ្លួន ព្រោះមានក្មេងមកនៅក្នុងពោះហើយ។
ញ៉ាំច្រើនជាងមុន
ជារឿងធម្មតាទៅហើយ ដែលស្ត្រីមានផ្ទៃពោះមួយចំនួនមានអារម្មណ៍ស្រេកឃ្លានអាហារខ្លាំង នៅសប្តាហ៍ដំបូង។ នេះដោយសារតែរាងកាយស្ត្រី ត្រូវការសារធាតុចិញ្ចឹម និងកាឡូរីច្រើនបន្ថែមទៀត ដើម្បីផ្គត់ផ្គត់ដល់ការលូតលាស់របស់ទារក។
ត្រគាករីកធំជាងមុន
គ្រាន់តែមានផ្ទៃពោះភ្លាមក្នុងរយៈពេលមួយសប្តាហ៍ដំបូង ស្ត្រីមានផ្ទៃពោះមួយចំនួន អាចស្លៀកខោលែងចុះ ដោយសារតែការឡើងទម្ងន់។
ចំណុចទាំងប៉ុន្មាននេះ អាចបញ្ជាក់ថា អ្នកពិតជាមានផ្ទៃពោះដូចបំណងហើយ ហេតុនេះអ្នកគួរតែព្យាយាមថែរក្សាសុខភាពឲ្យបានល្អ៕