អ្នកជំនាញរោគស្ត្រីម្នាក់ត្រូវបានគេដាក់រហ័សនាមថា «វេជ្ជបណ្ឌិត រ៉ូបូត» បន្ទាប់ពីនាងប្រឹងធ្វើការខ្លាំង រហូតអស់កម្លាំងពីខ្លួនរលីងទ្រាំលែងបានក៏ដួសន្លប់តែម្តង។
ក្រុមគ្រូពេទ្យផ្នែកវះកាត់នៅប្រទេសចិនជាច្រើនបានសរសើចំពោះវិជ្ជជីវៈរបស់នាង ក្រោយពីនាងបានធ្វើការវះកាត់ ៤លើកជាប់ៗគ្នាដោយគ្មានការព្រៀងទុក ហើយក៏ដួលសន្លប់ទាំងខ្លួនកំពុងតែមានផ្ទៃពោះដែរនោះ។
គិលានុបដ្ឋាយិកា Xiong Chunb បាននិយាយថា អំឡុងពេលវះកាត់ នាងមិនបានសម្រាកនោះទេ ស្របពេលដែលនាងកំពុងតែមានបញ្ហាខ្វះជាតិស្ករ ថប់ៗដង្ហើម និងមិនស្រួលខ្លួនទៀតនោះ ទើបធ្វើឲ្យនាងមិនអាចឈរបានយូរឡើយបន្ទាប់ពីវះកាត់។
លោកវេជ្ជបណ្ឌិត Lin Wei បាននិយាយថា នាងគឺជាគ្រូពេទ្យវះកាត់ដ៏ល្អម្នាក់ ហើយជាធម្មតានឹងតែងតែចំណាយពេល ៣ទៅ៤ម៉ោង ក្នុងមួយថ្ងៃ និងជាមធ្យម ៨០ទៅ ១០០ដងក្នុងមួយខែ ក្នុងការវះកាត់អ្នកជំងឺ៕