ម្តាយ​ឪពុក​គ្រប់​រូប​គួរយល់​ដឹងពីជំងឺ​ ពងបែក​ដៃ-ជើង-មាត់ របស់​ទារក

0
1

ប៉ុន្មាន​ឆ្នាំមុន មាន​ផ្ទុះ​ជំងឺ​ពងបែក​ដៃ-ជើង-មាត់​ជាពិសេស​នៅ​ប្រទេស​ចិន និង​ហុងកុង គេ​ក៏​ឃើញ​មាន​កើតឡើង​នៅ​ស្រុក​ខ្មែរ​យើង​ដែរ។ ទោះបីជា​គ្មាន​ការផ្ទុះ​ជំងឺ​ទៀត​ក៏ដោយ​ក៏​សង្កេតឃើញ​ក្មេង​កើត​ជំងឺ​នេះ ជាពិសេស​នៅ​រដូវក្តៅ។ ជំងឺ​ពងបែក​ដៃ-ជើង-មាត់ បង្ករ​ដោយ​ពួក​វីរុស( EV71 or Coxakivirus A16)ដែល​ភាគច្រើន​បាត់​ទៅវិញ​ក្នុង​រយះពេល​មួយ​សប្តាហ៍ បើ​មិនមាន​ផលវិបាក​អ្វី​កើតឡើង​នោះទេ។ វា​ភាគច្រើន​កើត​លើ​កូនក្មេង និង​មាន​ករណី​មួយចំនួន​តូច​កើត​លើ​មនុស្ស​ចាស់​ផងដែរ។

Image may contain: one or more people and closeup

 

 

តើ​ជំងឺ​ពងបែក​ដៃ-ជើង-មាត់​មាន​លក្ខ​ណះ​កត់សំគាល់​អ្វីខ្លះ?

ជំងឺ​ពងបែក​ដៃ-ជើង-មាត់ គឺ​កើតឡើង​នូវ​ពងបែក និង​កន្ទួល​ក្រហម​នៅ លើ​បាតជើង ជើង បាតដៃ និង​ក្នុង​មាត់។ បើទោះជា​ពាក្យ​ថា ពងបែក​ដៃ-ជើង-មាត់ វា​ក៏​អាច​កើតឡើង​នៅ​គូដ និង​ពេលខ្លះ​នៅ​ជុំវិញ​ប្រដាប់ភេទ។ ពងបែក​ដែល​ចេញ​នៅមាន ធ្វើអោយ​ក្មេង​ថយចុះ​ការ​បៅ ឬ​មិន​ចង់​ញុំ​ា​បាយ​ចំនី ពីព្រោះ​ក្មេង​ឈឺ​មាត់​ដោយសារពងបែក​ទាំងនេះ។ ជំងឺ​ពងបែក​ដៃ-ជើង-មាត់​ក៏​ធ្វើអោយ​ក្មេង​ក្តៅខ្លួន​ផងដែរ។

Image may contain: one or more people and closeup

 

 

តើ​ជំងឺ​ពងបែក​ដៃ-ជើង-មាត់ ឆ្លង​ដោយ​វិធី​ណា?

វីរុស​ជំងឺ​ពងបែក​ដៃ-ជើង-មាត់​ឆ្ល​លង​ចូលទៅក្នុង​ទឹកមាត់ ទឹកសំបោរ កំហាក នៅក្នុង​ពងទឹក​ដែល​ចេញ​លើ​ដៃជើង​និង​មាត់ ហើយ​យ​និង​នៅក្នុង​លាមក។ ដូចនេះ ការឆ្លង​គឺ​ដោយសារ​ការប៉ះពាល់​ផ្ទាល់​និង​ពពួក​ទឹក​ដែល​បាន​រៀបរាប​ខាងលើ។ ការឆ្លង​ខ្លាំង​កើត​នៅ​រយះពេល​មួយ​សប្តាហ៍​ដំបូង​នៃ​ជំងឺ។

Image may contain: one or more people

 

 

តើ​ជំងឺ​ពងបែក​ដៃ-ជើង-មាត់ ធ្វើ​រោគ​វិ​និ​ច្ឆ​យ័​ដូចម្តេច?

គ្មាន​ការ​បូម​ឈាម​ទៅ​មើល​ដើម្បី​រក​មេរោគ​ទេ។ គ្រូពេទ្យអាច​មើល​លក្ខ​ណះ របស់​ពងបែក​ដៃ-ជើង-មាត់ និង​អាចធ្វើ​រោគវិនិច្ឆ័យ​បាន។

Image may contain: one or more people and closeup

 

 

 

តើ​ការព្យាបាល​ជំងឺ​ពងបែក​ដៃ-ជើង-មាត់​ដោយ​របៀប​ណា?

មិនមាន​ថ្នាំ​សំលាប់​មេរោគ​ប្រភេទ​នេះ​ទេ ហើយ​ថ្នាំ​ផ្សះ​ក៏​មិនមាន​ប្រសិទ្ធិភាព​ដែរ ព្រោះ​ជំងឺ​ពងបែក​ដៃ-ជើង-មាត់​បង្ករ​ដោយ​ពួក​វីរុស ដែល​ពួកនេះ​អាច​នឹង​ងាប់​ខ្លួនឯង ៣ទៅ៤ថ្ងែ ហើយនឹង​ជា​ក្នុង​រយះ​មួយអាទិត្យ។ ថ្នាំ​បាត់​ឈឺចាប់​និង​បញ្ចុះ​កំដៅ​ដូចជា​ប៉ា​រ៉ា​សេ​តា​មុ​ល និង​អាយ​បុ​យ​ព្រ​ហ្វែ ( paracetamol or ibuprofen) អាច​ត្រូវបាន​ប្រើ។

Image may contain: one or more people

 

 

លើក​ទឹក​ក​ចិត្ត​ក្មេង​អោយ​ញុំ​ា និង​ផឹក តែបើ​ករណី​ក្មេង​ពិបាក​ញុំ​ា និង​បៅ​ដោយសារ​ឈឺ​មាត់ ក្មេង​អាច​នឹងត្រូវ​ដេកពេទ្យ ដើម្បី​ការតាមដាន។ បើ​មាន​បញ្ហា​បារ​ម្មណ៍ អាចយ​កកូន​ទៅ​ពិភាក្សា​ជាមួយ​ពេទ្យ​បាន៕

 

រៀបរាង​ដេ​ា​យ DrPromVireak(012 621 619)
ប្រភព៖បន្ទប់ពិគ្រោះជំងឺកុមារសៀមរាប

LEAVE A REPLY

Please enter your comment!
Please enter your name here