ស្ត្រីមានផ្ទៃពោះភាគច្រើនតែងតែមានការព្រួបារម្ភយ៉ាងខ្លាំងចំពោះផលវិបាកផ្សេងៗដែលអាចកើតមានឡើងដល់កូនក្នុងផ្ទៃ ជាពិសេសអ្នកដែលមានផ្ទៃពោះជាលើកដំបូងតែម្តង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ថា ដើម្បីទទួលបានសុខភាពល្អ ទាំងម្តាយ និងកូនអំឡុងពេលពពោះ ស្ត្រីគ្រប់រូបគួរតែជៀសវាងរឿងចំនួន។
១.នៅឲ្យឆ្ងាយពីសារធាតុគីមី
ការពពោះបានរយៈពេល ១៣សប្តាហ៍រាងកាយរបស់ទារកចាប់ផ្តើមលូតលាស់យ៉ាងខ្លាំង ហេតុនេះអ្នកគួរតែផ្អាកប្រើប្រាស់ផលិតផលមួយចំនួនដូចជាថ្នាំបាញ់មូស សាប៊ូលាងសម្អាតបន្ទប់ទឹក… ព្រោះក្លិនឈួលរបស់វាសុទ្ធតែជាសារធាតុគីមី ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ។ ក្រៅពីនេះសូម្បីបរិយាកាសពោរពេញទៅដោយផ្សែងពុល ក៏នាំឲ្យមានផលប៉ះពាល់ដូចគ្នាដែរ។
២.កុំទទួលទានកាហ្វេច្រើនពេក
ការហ្វេ គឺជាភេសជ្ជៈដ៏ពេញនិយមបំផុតសម្រាប់សុភាពនារីសុភាពបុរសមួយចំនួន ហើយវាក៏អាចជួយឲ្យមានសុខភាពល្អផងដែរប្រសិនបើទទួលទានត្រឹមត្រូវ។ ទោះជាយ៉ាងណាសម្រាប់ស្ត្រីមានផ្ទៃពោះវិញ គឺការទទួលទានកាហ្វេច្រើនពេកមិនល្អនោះទេ ព្រោះជាតិកាហ្វេអ៊ីនរបស់វាអាចបង្កឲ្យមានគ្រោះថ្នាក់ខ្ពស់ដល់កូនក្នុងផ្ទៃ។ យកល្អ ស្ត្រីមានផ្ទៃពោះគួរកំណត់កាហ្វេត្រឹមតែ ២០០មីលីលីត្របានហើយ។
៣.គ្រឿងស្រវឹង និងបារី
របស់ទាំងពីរនេះ ជាគោដៅលេខ១ ដែលស្ត្រីមានផ្ទៃពោះទាំងឡាយត្រូវតែជៀសវាងឲ្យបាន ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ទារក ហើយប្រសិនបើធ្ងន់ធ្ងរទារកអាចរលូតបាន។
៤.សត្វចិញ្ចឹម
ទោះបីជាអ្នកចូលចិត្តសត្វចិញ្ចឹមខ្លាំងយ៉ាងណាក៏ដោយ កុំជិតស្និតខ្លាំងពេក ព្រោះវាអាចចម្លងជំងឺផ្សេងៗយ៉ាងងាយបំផុត។
ក្រៅពីជៀសវាងកត្តាទាំង៤ចំណុចខាងលើនេះ អ្នកគួតែធ្វើលំហាត់ប្រាណឲ្យបានជាប់លាប់ និងទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់៕