ជាទូទៅស្ត្រីនៅពេលដែលឈានដល់វ័យអស់រដូវនឹងបញ្ឈប់ការបញ្ចេញពងអូវុល ហើយសមត្ថភាពក្នុងការរួមភេទនឹងត្រូវកាត់បន្ថយដែរ។ ប៉ុន្តែមានសំនួរជាច្រើនលើកឡើងថា តើបុរសអាចរួមភេទបានដល់កម្រិតណា?
ថ្មីៗនេះមានការសិក្សាមួយបានបង្ហាញថា អំណាចផ្លូវភេទរបស់បុរសមិនត្រូវបានកំណត់អាយុនោះទេ ហើយពួកគេអាចបង្កើតកូនបានជារឿងធម្មតា គ្រាន់តែកូនដែលកើតចេញពីឪពុកមានវ័យចំណាស់អាចជួបបញ្ហាសុខភាពច្រើន និងមានការចងចាំខ្សោយជាងកូនដែរកើតចេញពីឪពុកមានវ័យក្មេងៗ។
មានភ័ស្តុកតាងមួយបង្ហាញថា មានករណីបុរសជនជាតិអង់គ្លេសអាយុ ១២០ឆ្នាំម្នាក់នៅតែមានអារម្មណ៍ផ្លូវភេទ និងធ្វើឲ្យស្ត្រីមានផ្ទៃពោះបាន។ នេះជាករណីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងប្រព័ន្ធផ្សព្វផ្សាយ និងមនុស្សដែលចង់ដឹងចង់ឃើញ។
អ្នកវិទ្យាសាស្ត្របានធ្វើការពិសោធន៍ទៅលើបុរស ១០០នាក់ ដែលមានអាយុចន្លោះពី ៦០ទៅ ៨៩ឆ្នាំ និងបុរសដែលមានអាយុពី ២៤ ទៅ ៣៣ឆ្នាំ សម្រាប់ធ្វើការប្រៀបធៀបគ្នា ដោយដាក់បញ្ចូលមេជីវិតឈ្មោលជាមួយនឹងស៊ុត និងធ្វើការបន្ថែមអង់ស៊ីមមួយចំនួន។ លទ្ធផលរកឃើញថា មេជីវិតឈ្មោលរបស់បុរសទាំងពីរក្រុមនេះមានការបង្កកំណើតប្រហាក់ប្រហែលគ្នា។
ការវិភាគស៊ីជម្រៅអំពីគុណភាពទឹកកាមបានបង្ហាញថា ក្រុមមនុស្សចាស់មានដង់ស៊ីតេជាមធ្យម ១២០លានមេជីវិតក្នុងមួយមីលីលីត្រ ចំណែកក្រុមឪពុកវ័យក្មេងមានមេជីវិតឈ្មោលត្រឹម ៧៨លានក្នុងមួយមីលីលីត្រ។
ទោះបីជាមេជីវិតឈ្មោលរបស់ក្រុមមនុស្សវ័យចំណាស់ខ្ពស់ជាង ប៉ុន្តែសមត្ថភាពក្នុងការធ្វើចលនាថយចុះគួរឲ្យកត់សម្គាល់។ ចំនួនមេជីវិតឈ្មោលដែលមិនចេះចល័ត និងអសកម្មកើនឡើង ២០ភាគរយ។ ម្យ៉ាងទៀតការរំលាយអាហាររបស់មេជីវិតឈ្មោលថយចុះ តែបរិមាណនៃកាកសំណល់បន្ទាប់ពីរំលាយអាហារកើតនឡើងវិញ។
សរុបទៅសមត្ថភាពផ្លូវភេទរបស់បុរសមិនត្រូវបានកំណត់នោះទេ គ្រាន់តែគុណភាពនៃមេជីវិតឈ្មោលមានទាបធ្វើឲ្យលំបាកក្នុងការបង្កើតជាអំប្រ៊ីយ៉ុង៕