ភាពចុះ​ខ្សោយ​នៃ​ទារក​ក្នុង​ផ្ទៃ!

0
1

ជា​ស្ថានភាព ដែល​ការលូតលាស់​នៃ​ទារក​ជួប​ឧបសគ្គ។ ជាទូទៅ​មាន​សភាព​ធ្ងន់ធ្ងរ ដែល​ពេលខ្លះ​ស្រួចស្រាវ ឬ រ៉ាំរ៉ៃ ដែល​ត្រូវការ​ការព្យាបាល​ជាបន្ទាន់។ ភាពចុះ​ខ្សោយ​នៃ​ទារក​ក្នុង​ផ្ទៃ មាន ២ សំខាន់៖

– ភាពចុះ​ខ្សោយ​រ៉ាំរ៉ៃ:

  • កើតឡើង​ពេល​មាន​ផ្ទៃពោះ
  • រកឃើញ​ដោយ​អេកូ​សាស្ត្រ

– ភាពចុះ​ខ្សោយ​ស្រួចស្រាវ:

  • កើតមាន​ក្នុងពេល​សំរាល
  • កើតមាន​ពេលដែល​ទារក​ខ្វះ​អុកស៊ីហ្សែន​ធ្ងន់ធ្ងរ

ក) ការសង្ស័យ ពេល​ទារក​ចុះខ្សោយ៖

– ករណី​ភាពចុះ​ខ្សោយ​រ៉ាំរ៉ៃ:

  • សញ្ញា​អាយុជីវិត​របស់​ទារក​មិនល្អ​គ្រប់គ្រាន់
  • ការលូតលាស់​មិន​គ្រប់គ្រាន់​ឬ​មាន​វត្តមាន​នៃ​កង្វះ​ទឹកភ្លោះ តាមរយៈ​អេកូ​សាស្ត្រ
  • មាន​ភាពមិនប្រក្រតី​នៃ​សរសៃឈាម​និង​ទារក​ក្នុង​ផ្ទៃ តាមរយៈ Doppler។

– ភាពចុះ​ខ្សោយ​ស្រួចស្រាវ នៅពេល​ឈឺពោះ​សម្រាល:

  • មានការ​ប្រែប្រួល​ចង្វាក់បេះដូង​ទារក
  • មានការ​ចេញ​លាមក​ព្រៃ​ក្នុង​ទឹកភ្លោះ
  • កំរិត​អុកស៊ីហ្សែន​ក្នុង​ឈាម​របស់​ទារក​ចុះ​ទាប (Acidose métabolique)

– ភាពចុះ​ខ្សោយ​ស្រួចស្រាវ បន្ទាប់ពី​ពេល​កើត:

  • ភាពចុះ​ខ្សោយ​នៃ​ពហុ​សរីរៈ (ថ្លើម តំរង់​នោម)
  • ភាពចុះ​ខ្សោយ​នៃ​ខួរក្បាល

ខ) មូលហេតុ​នៃ​ភាពចុះ​ខ្សោយ៖

– ជំងឺ​របស់​ម្តាយ (ឧ. លើសឈាម…)

– ភាពមិនធម្មតា​នៃ​ការ​កន្ត្រាក់​ស្បូន (ឧ. ឈាមកក​ក្រោយ​សុក…)

– បណ្តាលមកពី​សុក ឬ​ទងសុក (ឧ. សុក​ពាំង​បាំង​មុខ​ស្បូន, ទងសុក​រុំ​កូន…)

– បណ្តាលមកពី​ទារក (ឧ. ទារក​ប្រឈម​នឹង​ការឆ្លង​មេរោគ…)

គ) ការធ្វើ​រោគវិនិច្ឆ័យ​នៃ​ភាពចុះ​ខ្សោយ៖

– ការ​មាន​លាមក​ព្រៃរបស់​ទារក​នៅក្នុង​ទឹកភ្លោះ

– ការថយចុះ​នៃ​សំលេង​ចង្វាក់បេះដូង

– កម្រិត pH < 7,5 (ឈាម​ដែល​បូម​ចេញពី​សរសៃឈាម​នៃ​ទងសុក​ទារក)

ឃ) ការវិវត្តន៍​នៃ​ភាពចុះ​ខ្សោយ៖

– ការ​វិបត្តិ​ធំ​សំខាន់​ជាងគេ គឺ​ប៉ះពាល់​ទៅលើ​ប្រព័ន្ធ​ប្រសាទ​របស់​ទារក

– កា​រវិ​វ​ត្តិ​ន៍​មាន ៣ដំណាក់កាល:

  • ដំណាក់កាល​ទី១ ដែល​វិ​វ​ត្តិ​នៃ​ភាព​ខ្សោយ​របស់​ទារក​នឹង​បាត់​ក្នុង​រយៈពេល ២៤ម៉ោង ទៅ ៤៨ម៉ោង។ ដំណាក់កាល​នេះ​មិន​ប៉ះពាល់​ដល់​ខួរក្បាល​ទារក​ទេ។
  • ដំណាក់កាល​ទី២: វិបត្តិ​នៃ​បញ្ហា​ភាព​ខ្សោយ​របស់​ទារក​នឹង​បាត់​ក្នុង​រយៈពេល ១សប្តាហ៍។ ទារក​អាច​ប៉ះពាល់​ដល់​ខួរក្បាល​ក្នុង​កម្រិត​តិច។
  • ដំណាក់កាល​ទី៣: ដែល​វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាមួយ​អត្រា​ស្លាប់​ខ្ពស់។

ដូច្នេះ​យើង​ត្រូវ​តាមដាន​ពេល​មាន​ផ្ទៃពោះ​និង​ពេល​សំរាល​ដើម្បី​ធ្វើ​អន្តរាគមន៍​ជាបន្ទាន់​ពេល​មាន​រោគសញ្ញា​ទាំងនេះ។

ង) ការព្យាបាល៖

ការព្យាបាល​នៃ​ភាពចុះ​ខ្សោយ ត្រូវធ្វើ​ទៅតាម​មូលហេតុ​និង​រោគសញ្ញា​របស់​ទារក។

“ប្រសិនបើ​លោក-លោកស្រី​មាន​ចម្ងល់ ឫ​មាន​សង្ស័យ​លើ​រោគសញ្ញា​ដែល​បង្ហាញ​ពី​ភាពចុះ​ខ្សោយ​របស់​ទារក​ដូច​បាន​រៀបរាប់​ខាងលើ សូមមេត្តា​ប្រញាប់​មកជួប​ពិគ្រោះ បន្ទាន់​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ការពារ​អាយុជីវិត​ទារក​លោក លោកស្រី​បាន​ទាន់ពេលវេលា។ ការតាមដាន​និង​ពិនិត្យ​ផ្ទៃពោះ ការ​កម្រើក​របស់​ទារ​ក​ឲ្យ​បាន​ទៀងទាត់​តាម​ដំបូន្មាន​របស់​គ្រូពេទ្យ គឺជា​ការតាមដាន​សុខភាព​របស់​ទារក ជាពិសេស​អំឡុងពេល​ជិត​សម្រាល”

ប្រភព៖Calmette Hospital

LEAVE A REPLY

Please enter your comment!
Please enter your name here