អត្ថប្រយោជន៍មិនគួរឲ្យជឿ៥យ៉ាង នៃមើមឆៃថាវ

0
1

គ្រប់គ្នាប្រហែលជាស្គាល់មើលឆៃថាវ ច្បាស់ហើយ ហើយក៏ប្រហែលជាធ្លាប់ញ៉ាំរាប់ភ្លេចដែរ ក៏ប៉ុន្តែបើនិយាយពីអត្ថប្រយោជន៍របស់វាវិញ តើអ្នកដឹងហើយឬនៅ? បើមិនទាន់ដឹងទេ សូមមើលការបង្ហាញដូចខាងក្រោម៖

បង្ការជំងឺមហារីក

មើមឆៃថាវ មានផ្ទុកសារធាតុម្យ៉ាងដែលគេហៅថា Sulforaphane ហើយសារធាតុនេះមានឥទ្ធិពលខ្លាំងបំផុតក្នុងការទប់ស្តាត់ជំងឺមហារីក។

ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ឆៃថាវ មានផ្ទុកជាតិសរសៃខ្ពស់ ដែលត្រូវបានគេចាត់ទុកជាអាហារដ៏ល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ មិនតែប៉ុណ្ណោះ វាក៏មានផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្ម ដែលហៅថា alpha-lipoic មានសមត្ថភាពកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម បង្កើនអាំងស៊ុយលីង ចំពោះអ្នកជំងឺ។

រក្សាសម្ពាធឈាម

ការសិក្សាមួយបានបង្ហាញថា មើមឆៃថាវ មានប្រសិទ្ធភាពក្នុងការកាត់បន្ថយសម្ពាធឈាមចំពោះអ្នកជំងឺ លើសឈាម ព្រោះវាមានផ្ទុកសារធាតុប៉ូតាស្យូមខ្ពស់។

សម្រកទម្ងន់

ឆៃថាវ មានផ្ទុកកាឡូរីទាប រួមជាមួយនឹងជាតិសរសៃខ្ពស់ ដែលធ្វើឲ្យអ្នកទទួលទានមានអារម្មណ៍ឆាប់ឆ្អែត។ ឆៃថាវស្រស់ ១០០ក្រាម មានផ្ទុកតែ ១៦កាឡូរីប៉ុណ្ណោះ ដូច្នេះអ្នកដែលចង់សម្រកទម្ងន់ អាចជ្រើសយកមើមរុក្ខជាតិមួយប្រភេទនេះធ្វើជាអាហារបាន។

រក្សាតម្រងនោមឲ្យមានសុខភាពល្អ

លក្ខណៈពិសេសបំផុតនៃមើមឆៃថាវ គឺការពារតម្រងនោម មិនឲ្យឆ្លងមេរោគ ព្រោះវាមានតួនាទីលាងសម្អាតកាកសំណល់ពុលចេញពីតម្រងពីធម្មជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here