គ្មាននរណានឹកស្មានដល់សោះ! គ្រាន់តែសើចទទួលបានប្រយោជន៍សម្រាប់សុខភាព៤យ៉ាង

0
1

តើអ្នកណាខ្លះចូលចិត្តសើច? ការពិតណាស់ ការសើចមិនត្រឹមតែធ្វើឲ្យអ្នកសប្បាយរីករាយភ្លេចអស់នូវទុក្ខកង្វល់ទាំងឡាយនោះ វាក៏ជួយឲ្យអ្នកទទួលបានអត្ថប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាងផងដែរ។ បើយោងតាមការសិក្សាមួយបានបង្ហាញថា ការសើចផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពដល់ទៅ ៤យ៉ាង៖

១.កាត់បន្ថយបញ្ហាបេះដូង

ជាទូទៅ ការរស់នៅប្រកបទៅដោយអនាម័យ ត្រូវបានគេចាត់ទុកជាឱសដ៏ល្អក្នុងការថែរក្សាសុខភាព ប៉ុន្តែការសើចលក៏ជាផ្នែកមួយដ៏័សំខាន់សម្រាប់សុខភាពផងដែរ។ ការសិក្សានៅសាកលវិទ្យាល័យ Maryland បានរកឃើញថា ការសើចច្រើនអាចជួយកាត់បន្ថយបញ្ហាបេះដូង ផ្ទុយពីអ្នកជំងឺដែលសើចតិច គឺមានអារម្មណ៍មិនល្អ និងឆាប់ខឹង ធ្វើឲ្យជះឥទ្ធិពលលើបេះដូងកាន់តែខ្លាំង។

២.ដុតបំផ្លាញកាឡូរី

ពិតជាមិនគួរឲ្យជឿមែន ព្រោះជាទូទៅការធ្វើលំហាត់ប្រាណទៀងទាត់ទើបអាចដុតបំផ្លាញកាឡូរីក្នុងរាងកាយបាន ប៉ុន្តែការសិក្សាដោយសាកលវិទ្យាល័យVanderbilt បានបង្ហាញថា ការសើចរយៈពេល ១០ ទៅ ១៥នាទី អាចជំនួយដល់បេះដូង និងជួយបំផ្លាញកាឡូរីក្នុងរាងកាយថែមទៀត។

៣.ពង្រឹមប្រព័ន្ធភាពស៊ាំ

ជាការពិតណាស់ ការសើចមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា កាត់បន្ថយភាពចាស់ និងបំបាត់ភាពតប់ប្រមល់នោះទេ វាក៏អាចជួយពង្រឹមប្រព័ន្ធភាពស៊ាំឲ្យរឹងមាំផងដែរ។

៤.បង្កើនការចង់ចាំ

ការទស្សនាវីដេអូបែបសប្បាយៗរយៈពេល ២០នាទី អាចជួយបំបាត់ភាពតានតឹងក្នុងអារម្មណ៍ ហើយបង្កើនការចង់ចាំដល់ខួរក្បាល ជាពិសេសសម្រាប់មនុស្សវ័យចំណាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here