កត្តា៤ចំណុច ធ្វើឲ្យអ្នកប្រឈមនឹងជំងឺមហារីកក្រពះខ្ពស់បំផុត

0
1

មហារីកក្រពះ ត្រូវបានគេចាត់ទុកជាជំងឺដ៏មានគ្រោះថ្នាក់បំផុត ព្រោះអត្រានៃអ្នកដែលកើតជំងឺនេះ ខ្ពស់ជាងជំងឺមហារីកសួត និងមហារីកថ្លើម។ ជាទូទៅជំងឺនេះកើតឡើងយ៉ាងស្ងៀមស្ងាត់ រហូតដល់មានការឈឺចាប់ ឬវិវត្តឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ទើបអ្នកជំងឺទៅធ្វើរោគវិនិច្ឆ័យ។ ជាពិសេសប្រសិនបើអ្នក ស្ថិតនៅក្នុងកត្តាណាមួយក្នុងកត្តាហានិភ័យទាំង៤យ៉ាងនេះ សូមស្វែងរកជំនួយពីគ្រូពេទ្យជាបន្ទាន់។

១.កត្តាហ្សែន

ប្រសិនបើមនុស្សជំនាន់មុនក្នុងក្រុមគ្រួសាររបស់អ្នកធ្លាប់មានជំងឺមហារីកក្រពះ កូនចៅជំនាន់ក្រោយក៏ត្រូវប្រឈមនឹងជំងឺនេះដូចគ្នាដែរ។ ហេតុនេះអ្នកត្រូវមានការប្រុងប្រយ័ត្នចំពោះសុខភាពក្រពះឲ្យបានខ្លាំងបន្តិច បើរកឃើញរោគសញ្ញាដំបូងរបស់វាការព្យាបាលមិនពិបាកនោះទេ។

២.អ្នកមានជំងឺរលាកក្រពះរ៉ាំរ៉ៃ

ការរលាកក្រពះរ៉ាំរ៉ៃ អាចវិវត្តទៅជាជំងឺមហារីកក្រពះមានភាគរយខ្ពស់បំផុត។ នៅពេលដែលមុខងារនៃក្រពះចុះទន់ខ្សោយ ពពួកបាក់តេរីនឹងមានការកើនឡើងយ៉ាងងាយក្នុងការសំយោគទៅជាសមាសធាតុម្យ៉ាងដែលគេហៅថា nitroso។ សមាសធាតុទាំងនេះត្រូវបានគេបង្ហាញថា ជាសារជាតិបង្កជំងឺមហារីក។

៣.របបអាហារគ្មានផាសុខភាព

កត្តាដ៏សំខាន់បំផុតដែលធ្វើឲ្យអ្នកត្រូវប្រឈមនឹងជំងឺមហារីកក្រពះរួមមាន៖ ការញ៉ាំអាហារគ្មានអនាម័យ ការញ៉ាំច្រើនហួសកម្រិត ការញ៉ាំអាហារត្រជាក់ខ្លាំង…។ ក្រៅពីនេះ ការជក់បារី ការទទួលទានគ្រឿងស្រវឹង ក៏អាចបណ្តោលឲ្យមានបញ្ហារលាកក្រពះ ដែលបង្កើនហានិភ័យនៃជំងឺមហារីកផងដែរ។

៤.ការឆ្លងមេរោគ  (HPV)

អ្នកជំងឺមហារីកក្រពះភាគច្រើនក៏អាចបង្កឡើងដោយសារតែការឆ្លងវីរុស HPV ផងដែរ។ ដូច្នេះប្រសិនបើអ្នកសង្កេតឃើញរាងកាយមានរោគសញ្ញានៃជំងឺនេះ គួរតែពិនិត្យមើលជំងឺមហារីកក្រពះដោយយកចិត្តទុកដាក់បំផុត។

ដោយផ្អែកទៅលើកត្តាទាំង៤ចំណុចនេះ អ្នកប្រហែលជាដឹងច្បាស់ពីមូលហេតុដែលបង្កជំងឺមហារីកក្រពះហើយ។ ដូច្នេះដើម្បីទប់ស្តាត់ជំងឺឲ្យមានប្រសិទ្ធភាព អ្នកត្រូវចាប់ផ្តើមរៀបចំផែនការត្រួតពិនិត្យសុខភាពឲ្យបានទៀងទាត់ ក៏ដូចជាគ្រប់គ្រងការរស់នៅរបស់ខ្លួនឯងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here