តើក្រោយពេលទទួលទានបាយរួច អ្នកមានទម្លាប់ធ្វើអ្វីខ្លះ? ក្រោយពេលបាយរួចភ្លាម មានទម្លាប់មួយចំនួនអ្នកមិនគួរធ្វើឡើយ ព្រោះវាអាចបង្កឲ្យខូចសុខភាពដោយមិនដឹងខ្លួន។ ដូច្នេះ ខាងក្រោមនេះជាទម្លាប់អាក្រក់ទាំង៥ចំណុចដែលអ្នកគួរតែជៀសវាងក្រោយពេលបាយរួច៖
១.ជក់បារី
ការជក់បារី បន្ទាប់ពីញ៉ាំអាហាររួចបានក្លាយទៅជាទម្លាប់របស់មនុស្សមួយចំនួនទៅហើយ ប៉ុន្តែទម្លាប់អាក្រក់នេះមិនត្រឹមតែបង្កឲ្យកើតជំងឺមហារីកសួតនោះទេ វាក៏អាចប៉ះពាល់ដល់បេះដូង និងប្រព័ន្ធរំលាយអាហារផងដែរ។
មូលហេតុ ដោយសារតែក្រោយពេលបាយរួច រាងកាយធ្វើការស្រូបសារធាតុចិញ្ចឹមពីចំណីអាហារ ក៏ដូចជាសារធាតុគីមីពុលពីក្នុងបារីយ៉ាងច្រើន។ ដូច្នេះ ការរក្សាទម្លាប់មួយនេះរយៈពេលយូរ អាចប៉ះពាល់ដល់មុខងារនៃថ្លើម ខួរក្បាល និងបេះដូង។
២.ផឹកតែ
ចំនួនអាស៊ីត tannic នៅក្នុងទឹកតែអាចត្រូវបានផ្សំជាមួយនឹងសារធាតុមួយចំនួននៅក្នុងអាហារដូចជា ជាតិដែក ស័ង្កសី… ដែលបង្កើតទៅជាសារធាតុមិនរលាយ។ ទីបំផុតវានឹងរំខានដល់ការស្រូបយកជាតិដែកពីអាហារ ហើយបើអ្នកនៅតែរក្សាទម្លាប់មួយនេះរាងកាយនឹងខ្វះជាតិដែក។
យកល្អ អ្នកគួរតែរង់ចាំប្រហែលជា១ម៉ោង បន្ទាប់ពីបរិភោគអាហាររួច សូមទទួលទានទឹកតែ។
៣.ងូតទឹកផ្តាឈូក
បន្ទាប់ពីញ៉ាំអាហារ រាងកាយចាប់ផ្តើមឡើងកម្តៅ ហើយការបញ្ចូនឈាមនៅក្នុងរាងកាយមានការកើនឡើង ដើម្បីបញ្ចុះម្តៅទៅវិញ។ ម្យ៉ាងវិញទៀត លំហូរឈាមនៅក្នុងបំពង់រំលាយអាហារក៏មានការថយចុះផងដែរ ដែលនាំឲ្យមុខងារនៃក្រពះពោះវៀនត្រូវចុះខ្សោយ។
ដូច្នេះ ប្រសិនបើអ្នកងូតទឹកភ្លាមបន្ទាប់ពីញ៉ាំអាហារ វាអាចបង្កផលប៉ះពាល់ដល់ដំណើរការនៃការរំលាយអាហារ ដែលនាំឲ្យមានបញ្ហាសុខភាពជាច្រើនដូចជាក្រពះ និងប្រព័ន្ធរំលាយអាហារ…។
៤.គេង
ការគេងភ្លាមៗបន្ទាប់ពីញ៉ាំអាហារ អាចនាំឲ្យអ្នកឡើងទម្ងន់ ឈឺចាប់សាច់ដុំ ឈឺក្រពះ ច្រាលទឹកអាស៊ីតចូលក្នុងបំពង់អាហារ ដែលនាំឲ្យមានអាការក្រហាយទ្រូង។ អ្នកជំនាញបានណែនាំឲ្យគ្រប់គ្នារងចាំរយៈពេលប្រហែលជា ២០នាទីក្រោយពេលបាយរួច ទើបធ្វើការសម្រាក បានមិនប៉ះពាល់ដល់សុខភាព។
៥.ញ៉ាំផ្លែឈើ
នេះជាទម្លាប់មួយសម្រាប់មនុស្សភាគច្រើន ប៉ុន្តែការញ៉ាំផ្លែឈើក្រោយពេលទទួលទានបាយរួចភ្លាម មិនជាពេលវេលាល្អនោះទេ។ ព្រោះវាអាចបណ្តោលឲ្យធ្វើក្រពះត្រូវទទួលបន្ទុកធ្ងន់ក្នុងការរំលាយ ហើយប្រសិនបើអ្នកមិនកែទម្លាប់នេះចេញទេ មិនយូរមិនឆាប់ក្រពះ និងពោះវៀនអាចត្រូវបំផ្លាញ។ យកល្អ អ្នកត្រូវរងចាំប្រហែលជា ១ ទៅ ២ម៉ោងក្រោយពេលទទួលទានបាយរួច សូមញ៉ាំផ្លែឈើទើបល្អសម្រាប់សុខភាព៕