បន្លែផ្លែឈើ៦ប្រភេទ ជាថ្នាំបង្ការជំងឺមហារីកសុដន់ពូកែគ្មានពីរ

0
1

មហារីកសុដន់ ត្រូវបានគេចាត់ទុកជាជំងឺដ៏កាចសាហាវបំផុត នៅក្នុងចំណោមប្រភេទនៃជំងឺមហារីកទាំងអស់ ដែលកំពុងតែមានការកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោ។ ជំងឺនេះ អាចព្យាបាលទាន់ពេលវេលាប្រសិនបើអ្នករកឃើញរោគសញ្ញាដំបូង ប៉ុន្តែប្រសិនបើវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរវិញនោះ ក្តីសង្ឈឹមព្យាបាលឲ្យជាសះស្បើយឡើងវិញមានតិចតួចខ្លាំងណាស់។

ទោះជាយ៉ាងណាក៏ដោយ ជំងឺមហារីកសុដន់ អាចបង្ការបានប្រសិនបើអ្នកព្យាយាមទទួលទានអាហារមួយចំនួនជាប្រចាំ។ ខាងក្រោមនេះជាប្រភេទបន្លែផ្លែឈើ ដែលអាចជួយការពារមនុស្សស្រីឲ្យរួចផុតពីជំងឺមហារីកសុដន់បាន៖

  • ប៉េងប៉ោះ
  • ផ្សិត
  • សណ្តែកពណ៌ស
  • ផ្លែវ៉ាល់ណាត់
  • ដំឡូងជ្វា
  • ផ្លែទទឹម

ក្នុងចំណោមអាហារទាំងអស់នេះ អ្នកអាចទទួលទានមួយណាក៏បានដែរបើអ្នកចូលចិត្ត ព្រោះវាមិនត្រឹមតែមានសមត្ថភាពបង្ការជំងឺមហារីកសុដន់នោះទេ វាក៏ល្អសម្រាប់សុខភាពផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here