រាងកាយរបស់មនុស្សម្នាក់ៗត្រូវការពេលសម្រាកគ្រប់គ្រាន់បន្ទាប់ពីធ្វើការពេញមួយថ្ងៃ ដើម្បីស្តារថាមពល និងជួសជុលកោសិកាខូចខាតមួយចំនួនឲ្យត្រលប់មកដូចដើមវិញ។ តែទោះជាយ៉ាងណា ការគេងច្រើនពេកក៏មិនល្អដែរ ព្រោះវាអាចធ្វើឲ្យអ្នកត្រូវប្រឈមនឹងបញ្ហាសុខភាពច្រើនយ៉ាង។
- មានហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល
- បង្កើនហានិភ័យនៃភាពធាត់
- ប្រឈមនឹងជំងឺទឹកនោមផ្អែម
- កើតជំងឺឈឺក្បាល
- ក្លាយជាមនុស្សកើតជំងឺធ្លាក់ទឹកចិត្ត
- កើតជំងឺឈឺឆ្អឹងខ្នង
- ខួរក្បាលដំណើរការមិនល្អ
- កត្តាជីវិសាស្ត្រនៃរាងកាដំណើរកាខុសប្រក្រតី
ដូច្នេះ ដើម្បីគេចផុតពីហានិភ័យផ្សេងៗ និងថែរក្សាសុខភាពឲ្យនៅល្អជានិច្ច អ្នកគួរតែគេងត្រឹមតែ ៧ទៅ៨ម៉ោង ក្នុងមួយថ្ងៃបានហើយ៕