ទម្លាប់មួយនេះ ធ្វើឲ្យប្រុសៗអស់ឱកាសធ្វើជាឪពុករបស់គេ

0
1

ការស្រាវជ្រាវជាច្រើនបានបង្ហាញថា បុរសដែលមានទម្លាប់ជក់បារី អាចប្រឈមនឹងបញ្ហាអត់កូនទាំងវ័យក្មេង ដោយសារតែឥទ្ធិពលនៃផ្សែងបារី អាចបំផ្លាញគុណភាពមេជីវិតឈ្មោល កាត់បន្ថយចំនួនមេជីវិតឈ្មោល និងធ្វើឲ្យមេជីវិតឈ្មោលខូចទ្រង់ទ្រាយ។

ក្រុមអ្នកជំនាញបានិយាយថា ការបង្កើតមេជីវិតឈ្មោល ត្រូវការចំណាយពេល៧២ថ្ងៃ បន្ទាប់ពីកោសិកាមេជីវិតឈ្មោលរីកលូតលាស់ ប៉ុន្តែប្រសិនបើអ្នកជក់បារីអំឡុងពេលនេះនឹងធ្វើឲ្យរូបរាងនៃមេជីវិតឈ្មោល ត្រូវបានផ្លាស់ប្តូរ ឬខូចខាតទ្រង់ទ្រាយ។

ផ្សែងបារីត្រូវបានគេគិតថា អាចរារាំងដល់ល្បឿននៃសមត្ថភាពមេជីវិតឈ្មោល ក្នុងការផ្លាស់ប្តូរទី ឬហែលទៅជួបជាមួយនឹងស៊ុត។ អ្នកវិទ្យាសាស្ត្របានរកឃើញទៀតថា នៅក្នុងបារី មានសារធាតុមួយចំនួនដែលបង្អាក់ដល់អង់ហ្ស៊ីម choline acetyntransferase ដែលមានភាពចាំបាច់ក្នុងការធ្វើដំណើររបស់មេជីវិត។

ជាពិសេសជាតិនីកូទីន នៅក្នុងផ្សែងបារីអាចធ្វើឲ្យប្រព័ន្ធសរសៃប្រសាទចុះខ្សោយ ហើយត្រូវបានផ្សារភ្ជាប់ទៅនឹងសមត្ថភាពក្នុងការផលិតទឹកកាម។ មួយវិញទៀត ជាតិពុលដែលមាននៅក្នុងផ្សែងបារី អាចកាត់បន្ថយអ័រម៉ូនបុរស ដែលជាហេតុនាំឲ្យមានការកាត់បន្ថយការរំញោចមេជីវិតឈ្មោល និងការបញ្ចេញទឹកកាម។

សូមបញ្ជាក់ផងដែរថា មានបុរសចំនួន ៩០ភាគរយដែលជួបភាពមិនប្រក្រតីនៃមេជីវិតឈ្មោល ដោយសារតែទម្លាប់នៃការជក់បារី៕

LEAVE A REPLY

Please enter your comment!
Please enter your name here