គិតថាមនុស្សចាស់លែងមានកូនខុសហើយ! ទោះអាយុ៧០ឆ្នាំក៏អាចផ្តល់កំណើតឲ្យកូនមានសុខភាពល្អដែរ

0
1

មនុស្សជាច្រើនតែងតែគិតថា បុរសដែលមានវ័យចំណាស់មិនអាចផ្តល់កំណើតឲ្យកូនមានសុខភាពល្អដូចបុរសនៅវ័យក្មេងបាននោះទេ ព្រោះគុណភាពមេជីវិតឈ្មោលចុះខ្សោយ។

បើទោះបីជាអាយុមនុស្សប្រុសកាន់តែចាស់ ដង់ស៊ីតេមេជីវិតឈ្មោលធ្លាក់ចុះក៏ពិតមែន ប៉ុន្តែប្រសិនបើក្រូម៉ូសូម មេជីវិតឈ្មោល មិនមានភាពប្រែប្រួលទេ នោះបុរសនៅតែអាចផ្តល់កំណើតឲ្យកូនមានសុខភាពល្អដដែល។

អ្នកជំនាញបាននិយាយថា ការពិតបុរសមានអាយុ ៦០ទៅ៧០ឆ្នាំ នៅតែអាចមានកូន ហើយកូនរបស់ពួកគេនៅតែមានសុខភាពល្អ ព្រោះបុរសវ័យចំណាស់អាចបញ្ចេញទឹកកាមរាប់លានមេជីវិតឈ្មោល ដែលអាចជ្រើសរើសតែមួយល្អបំផុត។ ដំណើរការជ្រើសរើធម្មជាតិនឹងកើតឡើងភ្លាម តែមេជីវិតឈ្មោលដែលខ្លាំងបំផុតអាចហែលទៅជួបស៊ុតមុនគេ។ ចំពោះមេជីវិតឈ្មោលខ្សោយ ឬខូចទ្រង់ទ្រាយ មិនអាចហែលទៅកាន់ស៊ុតទាន់គេនោះទេ។

ដូច្នេះមេជីវិតឈ្មោល របស់មនុស្សប្រុសវ័យចំណាស់នៅតែអាចបង្កកំណើតជាមួយស៊ុតយ៉ាងរលូន មិនខុសពីមនុស្សវ័យក្មេងនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here