របៀបពិនិត្យមើលជំងឺមហារីកសុដន់ដោយខ្លួនឯង

0
1

មហារីកសុដន់ ត្រូវបានគេចាត់ទុកជាជំងឺដ៏កាចសាហាវមួយប្រភេទ ដែលកំពុងតែមានការកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោ។ ជំងឺនេះ អាចព្យាបាលទាន់ពេលវេលាប្រសិនបើអ្នករកឃើញរោគសញ្ញាដំបូង តែប្រសិនបើវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរវិញនោះ អាចគ្រោះថ្នាក់ដល់ជីវិត។

ខាងក្រោមនេះ គឺជារបៀបពិនិត្យរកមើលជំងឺមហារីកសុដន់ដំណាក់កាលដំបូងដោយខ្លួនឯង៖

ជំហ៊ានទី១៖ អ្នកត្រូវដោះអាវចេះ រួចឈរនៅនឹងមុខកញ្ចក់ធំមួយដើម្បីងាយស្រួលក្នុងការពិនិត្យមើល។

ជំហ៊ានទី២៖ លើកដៃរបស់អ្នកម្ខាងឡើងទៅលើ ហើយម្រាមដៃចង្អុល និងកណ្តោលមកចុចស្ទាបនៅនៅជុំវិញសុដន់ រួមទាំងចុងសុដន់ផងដែរ។

ជំហ៊ានទី៣៖ ក្រោយពិនិត្យមើលរួចម្ខាងហើយ អ្នកត្រូវពិនិត្យមើលម្ខាងទៀតឲ្យគ្រប់ជ្រុងជ្រោយដូចគ្នា។

ប្រសិនបើមានដុំពករឹងៗខុសប្រក្រតី អ្នកត្រូវប្រញាប់ទៅពិគ្រោះជាមួយអ្នកជំនាញជាបន្ទាន់ ព្រោះវាអាចជារោគសញ្ញានៃជំងឺមហារីក។ សូមចាំថា ពេលវេលាដែលល្អបំផុតក្នុងការពិនិត្យមើលរោគសញ្ញានៃជំងឺមហារីកសុដន់ គឺក្រោយពេលមករដូវរយៈពេល ៥ថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here