ចេកត្រូវបានគេចាត់ទុកជាផ្លែឈើដ៏មានភាពពេញនិយមបំផុត សម្រាប់មនុស្សភាគច្រើននៅទូទាំងពិភពលោក ព្រោះវាមានរស់ជាតិផ្អែមឆ្ងាញ់ ហើយជាប្រភពនៃសារធាតុចិញ្ចឹម និងថាមពល ដែលល្អសម្រាប់រាងកាយ។
បើយោងតាមការស្រាវជ្រាវបានបង្ហាញថា ចេកមានផ្ទុកប៉ូតាស្យូម ដែលជាសារធាតុល្អបំផុតសម្រាប់ជំនួយដល់បេះដូង និងប្រព័ន្ធសរសៃឈាម។ ជាពិសេសសារធាតុ bromelain និងវីតាមីន B អាចជួយបង្កើនមុខងារសុខភាពបុរសថែមទៀត។
ដូច្នេះ សម្រាប់បុរសដែលកំពុងតែមានបញ្ហាសុខភាពផ្លូវភេទ ឬចង់ឲ្យផ្លូវភេទកាន់តែមានភាពប្រសើរឡើង សូមទទួលទានផ្លែចេកមួយ ឬពីរផ្លែក្នុងមួយថ្ងៃ៕