ជាការពិតណាស់ ការរួមភេទត្រូវបានគេចាត់ទុកជាផ្នែកមួយដែលមិនអាចខ្វះបានសម្រាប់ជីវិតរបស់គូស្នេហ៍គ្រប់រូប ព្រោះវាអាចជួយធ្វើឲ្យពួកគេយល់ចិត្តគ្នាកាន់តែស៊ីជម្រៅ និងបង្កើនភាពស្និតរមួតកាន់តែខ្លាំងឡើង។ តែទោះជាយ៉ាងណា ក្រៅពីជួយពង្រឹងចំណងស្នេហ៍ឲ្យកាន់តែរឹងមាំ ការរួមភេទក៏អាចផ្តល់នូវអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាពផងដែរ។
កាត់បន្ថយអាការឈឺក្បាល
ការរួមភេទក៏អាចជួយបំបាត់ការឈឺចាប់បានដែរ ព្រោះនៅពេលធ្វើសកម្មភាពផ្លូវភេទ អ័រម៉ូនអុកស៊ីតូស៊ីនត្រូវបានបញ្ចេញដោយរាងកាយ។ ជាពិសេស ការបញ្ចេញអ័រម៉ូន endorphins អាចជួយកាត់បន្ថយអាការឈឺក្បាល ឈឺពោះ និងឈឺខ្លួនផងដែរ។
ជួយឲ្យលំហូរឈាមរត់បានល្អ
ភាពរំញោចផ្លូវភេទ អាចធ្វើឲ្យចង្វាក់បេះដូងដើរលឿន និងជួយបង្កើនលំហូរឈាមទៅកាន់ខួរក្បាលកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះផងដែរ លំហូរឈាមរត់បានល្អក៏រួមចំណែកដល់ការផ្គត់ផ្គង់អុកស៊ីសែន និងកម្ចាត់កាកសំណល់ពុលចេញពីរាងកាយផងដែរ។
កាត់បន្ថយភាពតានតឹង
ការសិក្សាថ្មីៗនេះបានបង្ហាញថា អ្នកដែលសកម្មខាងផ្លូវភេទទទួលបានភាពរីករាយជាងអ្នកដទៃ ទទួលបានភាពសុខស្រួល និងមិនសូវកើតស្ត្រេសឡើយ។
ដូចគ្នានេះដែរ អ្នកស្រាវជ្រាវបានបង្ហាញថា អ្នកដែលមានការរួមភេទជាទៀងទាត់ធ្វើឲ្យការទទួលទានដំណេកលក់ស្រួល និងមានភាពស្រស់ស្រាយនៅថ្ងៃថ្មី។
មានអាយុវែង
បើយោងតាមរបាយការណ៍វេជ្ជសាស្ត្របានបង្ហាញថា ការឈានដល់ចំណុកំពូល ២ទៅ៣ដង ក្នុងមួយសប្តាហ៍ អាចបង្កើនអាយុកាន់តែវែង។ អារម្មណ៍សុខស្រួលត្រូវបានគេចាត់ទុកជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត និងបង្កើនប្រព័ន្ធភាពស៊ាំឲ្យកាន់តែមានភាពរឹងមាំ។
លើសពីនេះ សកម្មភាពផ្លូវភេទអាចជួយជួសជុលការខូចខាតជាលិកា និងធ្វើអោយស្បែកកាន់តែមានភាពស្រស់ស្អាតសម្រាប់អ្នក៕