ជាទូទៅ ទៅហើយសម្រាប់មនុស្សគ្រប់រូបដែលតែងតែបោះចោលសំបកដំឡូងបារាំង នៅពេលដែលពួកគេធ្វើការចម្អិនទទួលទាន ឬឆ្នៃធ្វើជាអាហារផ្សេងៗ ព្រោះគិតថាវាមានភាពកខ្វក់ និងគ្មានប្រយោជន៍អ្វីឡើយ។ ក៏ប៉ុន្តែការគិតបែបនេះគឺខុសហើយ តាមពិតសំបកដំឡូងបារាំងត្រូវបានគេរកឃើញថា មានអត្ថប្រយោជន៍យ៉ាងលើសលប់សម្រាប់សុខភាព។ អ្នកឯកទេសបានណែនាំថា នៅពេលញ៉ាំដំឡូងបារាំងទាំងសំបក រាងកាយអាចពិបាកក្នុងការរំលាយ ហេតុនេះអ្នកគួរតែផឹកទឹកឲ្យបានច្រើន ដើម្បីងាយស្រួលដល់ការរំលាយ។
ខាងក្រោមនេះ ជាអត្ថប្រយោជន៍មួយចំនួន នៃការទទួលទានដំឡូងបារាំងទាំងសំបក៖
១.ជួយគ្រប់គ្រងសម្ពាធឈាម
ដំឡូងបារាំង សម្បូរទៅដោយសារធាតុប៉ូតាស្យូម ដែលជាសមាសធាតុមួយដ៏ចាំបាច់ក្នុងការគ្រប់គ្រងសម្ពាធឈាម។ នៅពេលអ្នកទទួលទានដំឡូងបារាំងទាំងសំបក ជាតិប៉ូតាស្យូមនឹងជួយសម្រួលដល់បន្ទុកសរសៃឈាមឲ្យមានភាពធូរស្រាល ហេតុនេះវាអាចជួយទប់ស្តាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់បាន។
២.ល្អសម្រាប់ប្រពន្ធរំលាយអាហារ
ប៉ូតាស្យូម មិនត្រឹមតែល្អក្នុងការគ្រប់គ្រងសម្ពាធឈាមនោះទេ ប៉ុន្តែវាល្អសម្រាប់ការរំលាយអាហារផងដែរ។ បើយោងតាមអ្នកស្រាវជ្រាវបានបង្ហាញថា នៅពេលដែលអ្នកញ៉ាំដំឡូងបារាំងទាំងសំបក បំពង់សរសៃប្រសាទនឹងត្រូវបានពង្រឹងដោយស្វ័យប្រវត្តិ។
៣.បង្ការភាពស្លេកស្លាំង
ប្រសិនបើអ្នកចង់បង្ការកង្វះជាតិដែកក្នុងរាងកាយ ឬភាពស្លេកស្លាំង យកល្អគួរតែទទួលទានដំឡូងបារាំងទាំងសំបក លាយជាមួយនឹងបន្លែផ្សេងៗ។ ព្រោះសំបកដំឡូងបារាំង អាចជួយជំរុញឲ្យការបង្កើតជាតិដែកក្នុងរាងកាយកាន់តែច្រើនឡើង។
៤.ផ្គត់ផ្គងថាមពល
ដំឡូងបារាំងមានផ្ទុកវីតាមីន B3 និង niacin ដែលជាសារធាតុអាចជួយបង្កើនថាមពលដល់រាងកាយ។ ជាពិសេសសារធាតុ niacin ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការបំលែងកាបូនអ៊ីដ្រាតទៅជាថាមពល។
លើសពីនេះ ដំឡូងបារាំងមានផ្ទុកជាតិសរសៃខ្ពស់ ដែលអ្នកត្រូវការសម្រាប់បំពេញបន្ថែមនៅក្នុងរបបអាហារ។ អ្នកជំនាញបាននិយាយថា ប្រសិនបើអ្នករក្សាទម្លាប់ទទួលទានដំឡូងបារាំងទាំងសំបក អាចជួយការពារជំងឺមហារីកពោះវៀនធំ និងធ្វើឲ្យប្រព័ន្ធរំលាយអាហារកាន់តែមានភាពប្រសើរឡើង៕