កើត​ជំងឺ​ទឹកនោមផ្អែម​ពេល​ពពោះ អាច​ប្រឈម​ហានិភ័យ​អាក្រក់​ដល់​កូន

0
1

ជំងឺ​ទឹកនោមផ្អែម ក៏ត្រូវ​បាន​គេ​ចាត់ទុកជា​ករណី​ដ៏​ពិសេស​មួយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​ដែរ។ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី២ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ឱកាស​ក្នុងការ​មាន​ផ្ទៃពោះ​របស់​មនុស្ស​ស្រី​នោះទេ សូម្បីតែ​បុរស​ក៏​អាចមាន​ផល​អវិជ្ជមាន​ដល់​ការផលិត​កូន​ដូចគ្នា។ រីឯ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី១ វិញ អា​ចប​ណ្តោ​ល​ឲ្យ​មាន​បញ្ហា​ជាច្រើន​ចំពោះ​អ្នក​ម្តាយ និង​ទារក។ យ៉ាងណាក្តី​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ទឹកនោមផ្អែម ទាំងពីរ​ប្រភេទ​នេះ​ឲ្យ​បាន​ខ្លាំង​បំផុត ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​កូន​ក្នុង​ផ្ទៃ។

១.ប្រឈម​នឹង​បញ្ហា​រលូត
ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ មិនអាច​រក្សា​ការ​មាន​ផ្ទៃពោះ​ឲ្យ​មាន​សុវត្ថិភាព​បាន​នោះទេ ព្រោះ​ជំងឺ​នេះ​អាច​រារាំង​ដល់​អំ​ប្រ៊ី​យ៉ាង​ពី​ការ​គាំពារ​នៅក្នុង​ស្បូន។ ហេតុនេះហើយ ទើប​ធ្វើ​ឲ្យ​ស្ត្រី​កើត​ជំងឺ​ទឹកនោមផ្អែម​ពេល​មាន​ផ្ទៃពោះ ត្រូវ​ប្រឈម​នឹង​ការ​រលូត​កូន។

២.កើត​មិន​គ្រប់​ខែ
ស្ត្រី​កើត​ជំងឺ​ទឹកនោមផ្អែម ក្នុងពេល​មាន​ផ្ទៃពោះ​មួយចំនួន អាច​ប្រឈម​នឹង​ហានិភ័យ​កូន​កើត​មិន​គ្រប់​ខែ ដោយសារតែ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ពេក ធ្វើ​ឲ្យ​ខូច​កោសិកា​អំប្រ៊ីយ៉ុង។

៣.ប្រឈម​នឹង​បញ្ហា​រលូត
ស្ត្រី​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​ពេល​មាន​ផ្ទៃពោះ អាច​ប្រឈម​នឹង​បញ្ហា​រលូត​កូនចាប់​ពិ ៣០ ទៅ ៦០ភាគរយ ។

៤.អ័រម៉ូន​មាន​បញ្ហា
នៅពេល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​ខ្ពស់ កម្រិត​អ័រម៉ូន Testosterone និង Estrogen បញ្ចេញ​បាន​ត្រឹមត្រូវ។ នេះហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ការ​មាន​ផ្ទៃពោះ​ត្រូវ​ជួបនឹង​បញ្ហាលំបាក។ យក​ល្អ ដើម្បី​បង្ការ​ជំងឺ​ទឹកនោមផ្អែម ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវធ្វើ​ការពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ញឹកញាប់។

ទោះជា​យ៉ាងណា​មិនមែន​មានន័យថា ស្ត្រី​កើត​ជំងឺ​ទឹកនោមផ្អែម​ទាំងអស់​ត្រូវ​ប្រឈម​នឹង​បញ្ហា​ដូចគ្នា​នោះទេ ប្រសិនបើ​ពួកគេ​ចេះ​ថែរក្សា​សុខភាព​ឲ្យ​បា​ល្អ កូន​ក៏មាន​សុវត្ថិភាព​ដូច​អ្នក​មិនកើត​ជំងឺ​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here