ទោះគ្រឿងក្នុងសត្វឆ្ងាញ់យ៉ាងណាក៏ដោយ កុំទទួលទានតាចិត្តចង់!

0
1

គ្រឿងក្នុងសត្វ ជាអាហារមួយប្រភេទដែលមានរស់ជាតិឆ្ងាញ់ ហើយមានមនុស្សជាច្រើនណាស់ដែលចូលចិត្ត ក៏ប៉ុន្តែអ្នកមិនអាចទទួលទានរាល់ថ្ងៃបាននោះទេ ព្រោះវានាំឲ្យគ្រោះថ្នាក់ដល់សុខភាព។

ការទទួលទានគ្រឿងក្នុងសត្វញឹកញាប់ពេក ធ្វើឲ្យសរសៃឈាមផ្ទុកប្រូតេអ៊ីន អាស៊ីតខ្លាញ់ឆ្អែត និងកូលេស្តេរ៉ុល ច្រើនលើសកម្រិត។ ដូច្នេះអ្នកអាចប្រឈមនឹងជំងឺសម្ពាធឈាមខ្ពស់ សរសៃឈាមបេះដូង ខ្លាញ់ក្នុងឈាម ជំងឺទឹកនោមផ្អែម… លើសពីនេះទៅទៀតប្រសិនបើអ្នកខ្វះអនាម័យ ឬចម្អិនមិនបានឆ្អិនល្អ អាចឆ្លងមេរោគយ៉ាងងាយ។

ប្រសិនបើអ្នកចង់បរិភោគគ្រឿងក្នុងសត្វ គួរតែអនុវត្តដូចខាងក្រោម៖

១.ទិញគ្រឿងក្នុងសត្វត្រូវដឹងពីប្រភព និងនៅស្រស់ៗ

២.ពេលកែច្នៃត្រូវធ្វើអនាម័យឲ្យបានត្រឹមត្រូវ និងចម្អិនឲ្យបានហ្មត់ចត់

៣.ត្រូវរក្សានៅកន្លែងស្អាត ហើយកុំឲ្យប៉ះពាល់ជាមួយនឹងអាហារឆៅ

៤.មនុស្សពេញវ័យគួរតែទទួលទានត្រឹម ៥០ ទៅ ៧០ក្រាម ក្នុងមួយសប្តាហ៍

៥.មនុស្សចាស់ ធាត់លើសទម្ងន់ អ្នកជំងឺលើសឈាម និងសរសៃឈាមបេះដូង មិនគួរទទួលទានគ្រឿងក្នុងសត្វឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here