ផ្លែឈើ៥ប្រភេទ មានឥទ្ធិពលអស្ចារ្យក្នុងការលាងសម្អាតជាតិពុលចេញពីថ្លើម

0
1

ថ្លើម គឺជាសរីរាង្គដ៏សំខាន់នៅក្នុងរាងកាយ ដែលមានតួនាទីច្រោះយកជាតិពុលតាមរយៈចំណីអាហារដែលអ្នកទទួលទានរាល់ថ្ងៃ ប៉ុន្តែបើចំណីអាហារមានជាតិពុលច្រើនពេក ថ្លើមមិនអាចច្រោះអស់នោះទេ ហើយយូរៗទៅច្បាស់ជាកើតជំងឺផ្សេងៗជាពុំខាន។

ដូច្នេះហើយ តើធ្វើដូចម្តេចដើម្បីថែរក្សាថ្លើមឲ្យមានសុខភាពល្អ? បើយោងតាមអ្នកជំនាញបានបង្ហាញថា ថ្លើម អាចថែរក្សាឲ្យមានសុខភាពល្អជារៀងរហូតបាន ប្រសិនបើអ្នកទទួលទានផ្លែឈើ៥ប្រភេទនេះញឹកញាប់។

១.ក្រូចថ្លុង

ក្រូចថ្លុង មានសារធាតុជំរុញដល់ការផលិត និងសកម្មភាពរបស់អង់ស៊ីម ដែលអាចជួយក្នុងការបន្សាបជាតិពុលចេញពីថ្លើម។ លើសពីនេះទៅទៀត វាអាចលុបបំបាត់សារធាតុដែលបង្កជំងឺមហារីកចេញពីថ្លើមពូកែបំផុត។

២.ក្រូចពណ៌លឿង ឬក្រូចឃ្វិច

សារធាតុចិញ្ចឹម ដែលគេរកឃើញនៅក្នុងក្រូចទាំងបេះមានសមត្ថភាពគាំទ្រដល់សុខភាពនៃថ្លើម យ៉ាងពូកែ។ លើសពីនេះទៅទៀត សារជាតិប្រឆាំងអុកស៊ីតកម្មនៅក្នុងក្រូចពណ៌លឿង ឬក្រូចឃ្វិច ក៏អាចជួយលាងសម្អាតប៉ារ៉ាស៊ីតនៅក្នុងថ្លើម និងបញ្ចេញជាតិពុលនៅក្នុងថ្លើមផងដែរ។

៣.ក្រូចឆ្មារ

ក្រូចឆ្មារ អាចជួយជំរុញដល់ការបន្សាបជាតិពុល និងតុល្យភាពនៃកម្រិត PH នៅក្នុងរាងកាយ។ ក្រូចឆ្មារមានផ្ទុកវីតាមីន C ដែលអាចជួយជំរុញដល់ថ្លើម ក្នុងការបំបាត់ខ្លាញ់ និងកាកសំណល់ពុលចេញពីរាងកាយ។

៤.ផ្លែប៊ឺរ

ផ្លែប៊ឺរ មានជាតិសរសៃ ខ្លាញ់មានសុខភាពល្អ វីតាមីនB វីតាមីនC និងវីតាមីនE ដែលល្អសម្រាប់សុខភាពថ្លើម។ ជាពិសេសសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា អាចធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពនៃការសម្អាតថ្លើម។

៥.ផ្លែប៉ោម

ផ្លែឈើមួយប្រភេទនេះក៏អាចកម្ចាត់ជាតិពុលចេញពីថ្លើមដែរ ព្រោះវាមានប្រយោជន៍ក្នុងការបន្សាបជាតិពុល។ មិនតែប៉ុណ្ណោះផ្លែប៉ោម មានផ្ទុកជាតិសរសៃដែលហៅថា pectin ដែលអាចជួយឲ្យរាងកាយលុបបំបាត់លោហៈធ្ងន់ ដែលប្រមូលពីអាហារ ហើយលុបបំបាត់បាក់តេរីក្នុងពោះវៀន បំពង់ក ការពារជំងឺថ្លើម និងបញ្ហាស្បែកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here