ខ្លាំងដល់ម្លឹងផង! គ្រឿងទេសប្រចាំផ្ទះបាយ៤មុខ អាចកាត់បន្ថយហានិភ័យស្ទះសរសៃឈាមពូកែផុតលេខ

0
1

ជំងឺស្ទះសរសៃឈាម អាចបណ្តោលឲ្យអ្នកមានជំងឺសរសៃឈាមដូចជា ជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។ កត្តាដ៏ធំបំផុតដែលបង្កឲ្យកើតជំងឺនេះ គឺការជក់បារី ភាពធាត់លើសទម្ងន់ ខ្ជិលធ្វើលំហាត់ប្រាណ កើតជំងឺទឹកនោមផ្អែម និងការចុះខ្សោយនៃអាំងស៊ុយលីន ធ្វើឲ្យខូចស្រទាប់ខាងក្នុងនៃសរសៃឈាម។ ក្រៅពីនេះ កត្តាហ្សែនក៏អាចរួមចំណែកដល់ការបង្កើននូវការផលិតកូឡេស្តេរ៉ុល ដែលធ្វើឲ្យមានជំងឺសរសៃឈាមអាក់ទែផងដែរ។

ដូច្នេះ ដើម្បីទប់ស្តាត់ជំងឺនេះ អ្នកគួរតែមានទម្លាប់ទទួលទានគ្រឿងទេសប្រចាំផ្ទះបាយ ៤មុខ៖

ខ្ទឹមស

ខ្ទឹមស ត្រូវបានគេចាត់ទុកជាអាហារដែលមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការព្យាបាលបញ្ហាស្ទះសរសៃឈាម។ ការសិក្សាជាច្រើនបានរកឃើញថា ខ្ទឹមស អាចជួយកាត់បន្ថយសម្ពាធឈាម កាត់បន្ថយខ្លាញ់នៅក្នុងបំពង់សរសៃឈាមអាក់ទែ និងការពារជំងឺបេះដូង។

ការស្រាវជ្រាវក៏បានរកឃើញទៀតថា ខ្ទឹមស មានអត្ថប្រយោជន៍ក្នុងការការពារ និងព្យាបាលជំងឺសរសៃឈាមបេះដូង ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។

ខ្ញី

គ្រឿងទេសមួយប្រភេទនេះ មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អ។ ខ្ញី មានផ្ទុកសារធាតុសំខាន់ៗមួយចំនួន ដែលអាចកាត់បន្ថយកូលេស្តេរ៉ុល រារាំងដល់ការប្រមូលផ្តុំជាតិខ្លាញ់ និងបញ្ហាស្ទះសរសៃឈាម។

ការប្រើប្រាស់ខ្ញី ជាទៀងទាត់អាចកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់(LDL) និងទ្រីគ្លីសេរីដ ក្នុងសរសៃឈាមអាក់ទែ និងសរសៃឈាមក្រហម។

ម្ទេស

ម្ទេស មានសមាសធាតុម្យ៉ាងដែលគេហៅថា capsaicin អាចជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ ធ្វើឲ្យឈាមរត់បានល្អ កាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។

សារធាតុ capsaicin ត្រូវបានគេរកឃើញថា មានសមត្ថភាពអាចទប់ស្តាត់ផលវិបាកនៃសួត និងសរសៃឈាម។

ក្រូចឆ្មារ

ក្រៅពីព្យាបាលជំងឺផ្តាសាយ តើទឹកក្រូចឆ្មារមានសមត្ថភាពអ្វីទៀត? ជាការពិតណាស់ ទម្លាប់ទទួលទានទឹកក្រូចឆ្មារ អាចជួយកាត់បន្ថយកូលេស្តេរ៉ុល និងជួយការពារគ្រោះថ្នាក់នៃសរសៃឈាមអាក់ទែ។

ទឹកក្រូចឆ្មារ ក៏មានផ្ទុកវីតាមីន C ដែលជាអង់ទីអុកស៊ីដង់ អាចបង្កើនកម្រិតកូលេស្តេរ៉ុលល្អ(HDL) ទប់ស្តាត់ការប្រមូលផ្តុំប្លាកែត កាត់បន្ថយការរលាក និងការកើនឡើងនៃជំងឺសរសៃឈាមអាក់ទែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here