អាហារ៥ប្រភេទ ជួយចិញ្ចឹមខួរក្បាលឲ្យមានសុខភាពល្អ និងបង្កើនការចង់ចាំ

0
1

អាហារមិនត្រឹមតែមានសារៈសំខាន់ចំពោះសារពាង្គកាយនោះទេ សូម្បីតែខួរក្បាលក៏ត្រូវការចាំបាច់ដូចគ្នាដែរ។ ប្រសិនបើអ្នកទទួលទានអាហារខ្វះសារធាតុចិញ្ចឹមគ្រប់គ្រាន់ នោះមុខងារនៃការចង់ចាំនឹងចុះខ្សោយ ហើយមិនយូរមិនឆាប់អ្នកនឹងក្លាយជាមនុស្សកើតជំងឺភ្លេចភ្លាំងមិនខាន។ ដូច្នេះដើម្បីថែរក្សាខួរក្បាលឲ្យមានសុខភាពល្អ និងបង្កើនការចង់ចាំបានល្អ គួរពិចារណាអាហារខាងក្រោម៖

ត្រី

ត្រីជាអាហារដែលសម្បូរសារធាតុចិញ្ចឹមល្អបំផុតសម្រាប់ខួរក្បាល ព្រោះវាមានផ្ទុកជាតិខ្លាញ់ដែលមានឥទ្ធិពលដល់រចនាសម្ព័ន្ធសរសៃប្រសាទ។ ជាពិសេសខ្លាញ់អូមេហ្គា៣ នៅក្នុងត្រីសាម៉ុន មានសារធាតុសំខាន់ណាស់ក្នុងការអភិវឌ្ឍ និងថែរក្សាមុខងារខួរក្បាលឲ្យមានភាពប្រសើរឡើត។ ដូច្នេះអ្នកគួរតែបរិភោគត្រីប្រភេទនេះ ឲ្យបាន៣ដងក្នុងមួយសប្តាហ៍។

ស៊ុត

ស៊ុត ជាអាហារដែលមានផ្ទុកប្រូតេអ៊ីន និងសារធាតុចិញ្ចឹម ជាពិសេសសារធាតុ choline និងវីតាមីន B។ choline ត្រូវបានគេរកឃើញនៅក្នុងស៊ុតពណ៌លឿង ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរំញោចសរសៃប្រសាទនៅក្នុងខួរក្បាល ដែលជួយគ្រប់គ្រងអារម្មណ៍ អាកាប្បកិរិយា និងការចង់ចាំ។

អាហារមានផ្ទុកស័ង្កសី

ស័ង្កសី ក៏ជាប់ទាកទងទៅនឹងការចង់ចាំដែរ ប្រសិនបើអ្នកកង្វះស័ង្កសីក្នុងរាងកាយ អាចនាំឲ្យបាត់បង់ការចង់ចាំ។ ស័ង្កសីមានច្រើនបំផុតនៅក្នុងសាច់ ត្រី អាហារសមុទ្រ ជាពិសេសអយស្ទ័រតែម្តង។

បន្លែបៃតង

វីតាមីន និងសារធាតុរ៉ែ ដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពរំលាយអាហារ និងសកម្មភាពអុកស៊ីដកម្មនៃកោសិកាខួរក្បាល។

កង្វះវីតាមីន B ជាពិសេសអាស៊ីតហ្វូលិក និងវីតាមីន B12 នឹងបណ្តោលឲ្យខ្វះឈាមដែលនាំឲ្យខ្វះការផ្គត់ផ្គង់អុកស៊ីសែនចាំបាច់សម្រាប់ខួរក្បាល។ ប៉ុន្តែបន្លែបៃតងដូចជា ស្លឹកស្ពៃ ខាត់ណាផ្តា ផ្តាខាត់ណាពណ៌ខៀវ និងស្ពៃក្តោប មានផ្ទុកសារធាតុចាំបាច់ទាំងអស់នេះ ដែលអាចជួយការពារខួរក្បាលឲ្យរួចផុតពីហានិភ័យនៃជំងឺភ្លេចភ្លាំង និងបង្កើនការចង់ចាំបានល្អ។

ផ្លែឈើស្រស់

ផ្លែឈើស្រស់ដែលមានផ្ទុកវីតាមីនជាច្រើន ហើយសម្បូរទៅដោយសារជាតិប្រឆាំងអុកស៊ីតកម្ម មានដូចជា ទឹកក្រូចពណ៌លឿង ក្រូចឃ្វិច ត្របែក ក្រូចថ្លុង ក្រូចឆ្មារ… មានអត្ថប្រយោជន៍ដល់សុខភាពនៃរាងកាយ និងសកម្មភាពនៃខួរក្បាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here