របបអាហារមានតុល្យភាព គឺជាអវុធដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ ខាងក្រោមនេះ ជាអាហារដែលមានប្រសិទ្ធភាពក្នុងការបង្ការ និងកាត់បន្ថយការលូតលាស់នៃកោសិកាមហារីក។
ខ្លាញ់ត្រី
ខ្លាញ់ត្រីដែលមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ គឺមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក។ មិនតែប៉ុណ្ណោះខ្លាញ់ត្រី ក៏មានផ្ទុកវីតាមីន A ដែលជាវីតាមីនសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកផងដែរ។
លើសពីនេះទៅទៀត អ្នកស្រាវជ្រាវបានបង្ហាញថា ខ្លាញ់ត្រីជួយការពារការថយចុះការចងចាំ ដែលបណ្តោលមកពីការព្យាបាលដោយប្រើគីមី។
ការ៉ុត
ការ៉ុត ជាថ្នាំប្រឆាំងនឹងជំងឺមហារីក ក៏ដូចជាទប់ស្តាត់ការលូតលាស់នៃកោសិកាមហារីក។ មិនតែប៉ុណ្ណោះ ការ៉ុត មានផ្ទុកសារធាតុ ការ៉ូទីន ដែលមានសមត្ថភាពសំខាន់ក្នុងការសំយោគវីតាមីន A។
ម្ទេសប្លោក
ម្ទេស ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលអាចបង្កើនកោលិកាភាពស៊ាំនៃរាងកាយ និងធ្វើសកម្មភាពដើម្បីបន្សាបជាតិពុល។ បើយោងតាមអ្នកជំនាញបានបង្ហាញថា អ្នកជំងឺមហារីកត្រូវការវីតាមីន C ចាប់ពី ២ទៅ ១០ក្រាមក្នុងមួយថ្ងៃ ពីម្ទេសប្លោក។ ម្ទេសប្លោកទុំពណ៌ក្រហម ឬលឿងធំមួយផ្លែមានវីតាមីន C ប្រហែលជា ២៥០ក្រាម។
គ្រាប់ផ្តាឈូករ័ត្ន
គ្រាប់ផ្តាឈូករ័ត្ន សម្បូរទៅដោយជាតិស័ង្កសី និងវីតាមីន E។ ជារៀងរាល់ថ្ងៃមនុស្សម្នាក់ត្រូវការស័ង្កសី ១៥ក្រាម ពីគ្រាប់ផ្តាឈូករ័ត្ន ១ស្លាបព្រាបាយ។ លើសពីនេះទៀតគ្រាប់ផ្តាឈូករ័ត្នក៏មាន selenium ជាច្រើន ដែលត្រូវបានគេស្គាល់ថាជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងជំងឺមហារីក។
គ្រាប់ផ្តាឈូករ័ត្នចំនួន ៥ស្លាបព្រាអាចផ្តល់ឱ្យអ្នកនូវវីតាមីនE ២០ មីលីក្រាម ដែលអាចធ្វើការប្រឆាំងនឹងជំងឺមហារីក ដោយរារាំងការលូតលាស់នៃកោសិកាមហារីក និងការពារកោសិកាភាពស៊ាំប្រឆាំងនឹងរ៉ាឌីកាល់សេរី។
ប៉េងប៉ោះ
មនុស្សម្នាក់ត្រូវការទទួលទានផ្លែប៉េងប៉ោះ ៧ ទៅ ១០ផ្លែក្នុងមួយសប្តាហ៍។ បើយោងតាមការសិក្សានៅសាកលវិទ្យាល័យ Harvard បានឲ្យដឹងថា ការទទួលទានផ្លែប៉េងប៉ោះ អាចកាត់បន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតបាន ៤០ភាគរយ និងកាត់បន្ថយហានិភ័យមហារីកសួត មហារីកពោះវៀនធំ និងមហារីកសុដន់។ សារធាតុ Lycopene ដែលត្រូវបានគេរកឃើញក្នុងផ្លែប៉េងប៉ោះ គឺជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពលបមផុត៕