ការនោមញឹក ជារោគសញ្ញាដំបូងដែលបង្ហាញថាអ្នកកំពុងតែមានផ្ទៃពោះហើយ ហើយមានស្ត្រីច្រើនណាស់ដែលមិនយល់ពីចំណុចមួយនេះ។ហេតុអ្វីបានជាស្ត្រីមានផ្ទៃពោះនោមញឹកខុសពីធម្មតា?
នៅពេលចាប់ផ្តើមការមានផ្ទៃពោះ អ័រម៉ូនមានការផ្លាស់ប្តូរ ដែលបណ្តោលឲ្យឈាមហូរលឿនជាងមុនទៅកាន់តម្រងនោម ហើយប្លោកនោមនឹងធ្វើការចម្រោះ ព្រមទាំងបញ្ចេញមកវិញក្រៅវិញ។ ពេលមានផ្ទៃពោះបរិមាណនៃឈាមក្នុងខ្លួនកើនឡើងស្ទើរតែទ្វេដង។ នេះមានន័យថា សារធាតុរាវកំពុងតែដំណើរការតាមរយៈប្លោកនោម និងបញ្ចប់នៅក្នុងប្លោកនោម។ ដូចគ្នានេះផងដែរ នៅពេលកូនរបស់អ្នកលូតលាស់វានឹងដាក់សម្ពាធលើប្លោកនោមកាន់តែខ្លាំង ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាទឹកនោមឆាប់ពេញ។
ដូច្នេះដើម្បីកាត់បន្ថយការនោមញឹក អ្នកគួរតែជៀសវាងភេសជ្ជៈបញ្ចុះទឹកនោមដូចជា កាហ្វេ និងតែ។ នៅពេលនោម អ្នកគួរតែអង្គុយរាងឱនទៅមុខបន្តិច ដើម្បីឲ្យទឹកនោមចេញអស់ពីប្លោកនោមទាំងស្រុង។ មួយវិញទៀត អ្នកត្រូវកាត់បន្ថយការទទួលទានទឹក ២ ទៅ៣ម៉ោង មុនពេលចូលគេង បើមិនដូច្នោះទេអ្នកនឹងក្រោកនោមញឹក ហើយប៉ះពាល់ដល់ការគេងថែមទៀត៕