ស្គាល់ច្បាស់ដូចបាតដៃ តែអត់ដឹងថាវាជាថ្នាំការពារជំងឺគាំងបេះដូង សោះ

0
1

គាំងបេះដូង​ គឺជាជំងឺមួយប្រភេទដែលកំពុងតែមានការកើនឡើងយ៉ាងខ្លាំងចំពោះមនុស្សទូទាំងពិភពលោក ក៏ប៉ុន្តែប្រសិនបើអ្នកកែប្រែរបៀបរស់នៅ និងទទួលទានអាហារដែលមានផាសុខភាព វាអាចជួយទប់ស្កាត់ហានិភ័យនៃជំងឺគាំងបេះដូង បាន។

ខាងក្រោមនេះ ជាអាហារល្អៗមួយចំនួនដែលអាចជួយការពារហានិភ័យនៃជំងឺគាំងបេះដូង៖

១.ផ្លែប៉ោម

ផ្លែប៉ោម មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២។ ការទទួលទានផ្លែប៉ោមជារៀងរាល់ថ្ងៃ អាចជួយកាត់បន្ថយបញ្ហាប្រឈមនឹងជំងឺបេះដូង និងជួយរក្សាបេះដូងឲ្យមានសុខភាពល្អ។

២.ស្រាក្រហម

ស្រាប្រភេទនេះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលអាចជួយកាត់បន្ថយកូលេស្តេរ៉ុល និងបង្កើនការរីកធំនៃសរសៃឈាមអាក់ទែ។ ការផឹកស្រាក្រហមជាទៀងទាត់ ក៏អាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺគាំងបេះដូងផងដែរ។

៣.តែបៃតង

តែបៃតងមានផ្ទុកសារធាតុ catechins, flavonoids និងសារធាតុប្រឆាំងអុកស៊ីតកម្ម ជាច្រើនដែលការពារបេះដូង។ ដូច្នេះអាហារប្រភេទនេះអាចកាត់បន្ថយហានិភ័យនៃការស្ទះកំណកឈាម។

៤.សូកូឡាខ្មៅ

សូកូឡាខ្មៅ ត្រូវបានគេយកឃើញថា មានសមត្ថភាពអាចជួយកាត់បន្ថយសម្ពាធឈាមខ្ពស់ ព្រោះវាមានផ្ទុកសារធាតុ flavonols ដែលអាចជួយសម្រាលដល់សរសៃឈាមអាក់ទែ។ មិនតែប៉ុណ្ណោះវាក៏អាចជួយបង្កើនចរន្តឈាមរត់ទៅកាន់បេះដូង ផងដែរ។

៥.ផ្តាខាត់ណាពណ៌ខៀវ

បន្លែមួយប្រភេទនេះមានផ្ទុកកាឡូរីទាប មានជាតិសរសៃខ្ពស់ និងសារធាតុប្រឆាំងអុកស៊ីតកម្មល្អបំផុត។ ដោយសារតែសារធាតុសំខាន់ៗទាំងពីរមុននេះ ធ្វើឲ្យវាក្លាយជាអាហារដ៏ល្អសម្រាប់ជួយកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here