អាហារ៤ប្រភេទ អាចជួយកែលម្អសុខភាពតម្រងនោមឲ្យប្រសើរឡើងវិញ

0
1

អ្នកជំនាញបានរកឃើញថា មនុស្សប្រមាណជា ៩ ទៅ ១០ភាគរយនៅទូទាំងពិភពលោក ត្រូវប្រឈមមុខនឹងជំងឺក្រួសក្នុងតម្រងនោម ទៅថ្ងៃអនាគត់ ដោយសារតែទម្លាប់នៃការរស់នៅប្រចាំថ្ងៃ។ ជាពិសេស មនុស្សដែលធ្លាប់កើតជំងឺក្រួសក្នុងតម្រងនោមម្តងហើយ អាចកើតជំងឺនេះម្តងទៀតរហូតដល់ ៥០ភាគរយ។

ប៉ុន្តែសុខភាពតម្រងនោមអាចកែលម្អឡើងវិញបាន ប្រសិនបើអ្នកព្យាយាមទទួលទានអាហារមួយចំនួននេះបានទៀងទាត់៖

ឪឡឹក

៩១ភាគរយនៃផ្លែឪឡឹក គឺជាជាតិទឹក ហើយនៅសេសសល់ប៉ុន្មាន គឺជាតិសរសៃដែលល្អបំផុតសម្រាប់សុខភាព។ ដូច្នេះ បើសិនជាអ្នកបន្ថែមឪឡឹកជារបបអាហារប្រចាំថ្ងៃ តម្រងនោមច្បាស់ជាមានសុខភាពល្អ។

ខាត់ណាផ្តា

អ្នកដែលមានជំងឺតម្រងនោម ត្រូវការកាត់បន្ថយជាតិកាល់ស្យូម ប៉ូតាស្យូម និងស្ពាន់ធ័រ ព្រោះសារធាតុរ៉ែទាំងនេះធ្វើឲ្យស្ថានភាពជំងឺកាន់តែអាក្រក់ទៅៗ។ ប៉ុន្តែ ប្រសិនបើអ្នកបន្ថែមខាត់ណាផ្តា ជារបបអាហារប្រចាំថ្ងៃ វាប្រៀបដូចជាមធ្យាបាយមួយដែលអាចជួយកែលម្អសុខភាពតម្រងនោមឡើងវិញអញ្ចឹង។

ត្រសក់

ផ្លែឈើមួយប្រភេទមានផ្ទុកជាតិទឹកច្រើនរហូតដល់ទៅ ៩៦ភាគរយឯណោះ។ ដូច្នេះ វាបានក្លាយទៅជាផ្លែឈើដ៏ល្អសម្រាប់សុខភាពតម្រងនោម។

ខ្ទឹមបារាំង

ខ្ទឹមបារាំង អាចជួយបង្កើនរសជាតិនៃអាហារ ហើយលើសពីនេះវាសម្បូរទៅដោយវីតាមីនB-complex វីតាមីន C និងម៉ង់ហ្គាណែស ដែលអាចជួយបង្កើនសុខភាពតម្រងនោមឲ្យមានភាពល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here