តើជំងឺដំបៅក្រពះជាអ្វីទៅ? ដំបៅក្រពះ គឺជាលក្ខខណ្ឌមួយដែលស្រទាប់នៃក្រពះត្រូវបានកកស្ទះដោយដំបៅ ដែលបណ្តោលមកពីអាស៊ីត និងអង់ស៊ីមក្នុងក្រពះ។ បើយោងតាមទ្រីស្តីរបស់អ្នកជំនាញបានបង្ហាញថា ដំបៅក្រពះ គឺជាបាតុភូតនៃការរលាកភ្នាសជាលិកាដែលមានកម្រិតរបួសធ្ងន់ធ្ងរ និងដំបៅដែលមានទំហំធំជាង ឬស្មើ 0,5សង់ទីម៉ែត្រ។
ជំងឺដំបៅក្រពះ ត្រូវបានគេចាត់ចូលក្នុងបញ្ជីនៃជំងឺដែលទាក់ទងទៅនឹងបំពង់រំលាយអាហារ ហើយកំពុងតែមានការកើនឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។
តើមូលហេតុអ្វីដែលបង្កឲ្យកើតជំងឺដំបៅក្រពះ?
បើយោងតាមអ្នកជំនាញបានបង្ហាញថារ ទម្លាប់ទទួលទានស្រា ស្រាបៀរ និងជក់បារី យូរអង្វែង អាចជម្រុញដល់ការបញ្ចេញទឹករំអិលនៅក្នុងភ្នាសក្រពះ ដែលជាមូលហេតុនៃការកកើតជំងឺនេះឡើង។
ក្រៅពីនេះភាពតានតឹង ទម្លាប់ញ៉ាំអាហារជូរ ហិរ ខ្លាញ់ ក៏អាចបង្កើនទឹកអាស៊ីត វាយប្រហារមកលើក្រពះ ដែលបង្កឲ្យមានជំងឺដំបៅក្រពះផងដែរ។
តើរោគសញ្ញានៃជំងឺដំបៅក្រពះត្រូវសម្គាល់មើលយ៉ាងដូចម្តេចខ្លះ?
រោគសញ្ញានៃជំងឺដំបៅក្រពះធម្មតា គឺជាការឈឺចាប់ និងការរលាកនៅតំបន់ផ្នែកខាងលើនៃក្រពះ។ ការឈឺចាប់ជាធម្មតាកាន់តែខ្លាំងនៅពេលយប់ និងជិតពេលព្រឹក ព្រោះក្រពះនៅតែធ្វើការសម្អាតទឹកអាស៊ីត ហើយពេលដែលអាហារត្រូវបានរំលាយអស់នឹងធ្វើឲ្យរលាកស្រទាប់ក្រពះ។
រោគសញ្ញានៃជំងឺដំបៅក្រពះត្រូវបានអមជាមួយនឹងអាការក្រហាយទ្រូង ភើ ចង្អោរ ស្រកទម្ងន់ភ្លាមៗ អស់កម្លាំង បត់ជើងធំមិនទៀងទាត់ បាត់បង់ចំណង់អាហារ គេងមិនលក់…។
ប្រសិនបើអ្នកសង្កេតឃើញរាងកាយ ស្ថិតនៅក្នុងលក្ខខណ្ឌទាំងប៉ុន្មាននេះ សូមប្រញាប់ធ្វើការព្យាបាលភ្លាមៗ ព្រោះបើទុកយូរអាចបង្កឲ្យមានបញ្ហាដល់សុខភាពកាន់តែធ្ងន់ធ្ងរ៕