បេះដូង គឺជាផ្នែកមួយនៃសរីរាង្គដ៏សំខាន់បំផុតរបស់រាងកាយ និងរក្សាជីវិតឲ្យមានសុខភាពល្អ។ ការរក្សារបបអាហារដែលមានសុខភាពល្អ គឺជាគន្លឹះក្នុងការកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង។
ចំពោះអ្នកជំងឺបេះដូង ការទទួលទានរបបអាហារដែលមានសុខភាពល្អ អាចជួយកាត់បន្ថយផលវិបាកនៃជំងឺមួយនេះ រួមទាំងជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។ អាហារដែលអ្នកគួរទទួលទានរួមមាន បន្លែផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ ផលិតផលទឹកដោះគោគ្មានជាតិខ្លាញ់ សណ្តែក សាច់គ្មានខ្លាញ់ ស៊ុត និងត្រី…។ ផ្ទុយទៅវិញអ្នកត្រូវជៀសវាងអាហារមួយចំនួនដូចខាងក្រោម៖
ទឹកក្រូចសូដា
ភេសជ្ជៈមួយប្រភេទនេះមានផ្ទុកជាតិស្ករច្រើន ដែលអាចបង្កើនកម្រិតជាតិស្ករក្នុងឈាម បង្កើនកូលេស្តេរ៉ុលក្នុងសរសៃឈាមអាក់ទែ និងបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង។
នំខេក
នំមួយប្រភេទនេះមិនល្អសម្រាប់សុខភាពបេះដូង នោះឡើយ ព្រោះវាមានផ្ទុកជាតិខ្លាញ់ ព្រមទាំងជាតិស្ករខ្ពស់ ដែលអាចរាំងស្ទះដល់សរសៃឈាមអាក់ទែ និងបង្កើនជាតិស្ករក្នុងឈាម ហើយទីបំផុតជំងឺសរសៃឈាមបេះដូងនឹងកើតមានឡើង។
អាហារចម្រាញ់់
អ្នកគួរតែជៀសវាងអាហារចម្រាញ់ដូចជា សាឡាត់ ទឹកជ្រលក់ប៉េងប៉ោះ នំប៉័ងពណ៌ស ទឹកដោះគោមានជាតិខ្លាញ់ទាប ទឹកជ្រលក់ប៉ាស្តា ទឹជ្រលក់សាច់អាំង។ល។ ដែលទាំងអស់នេះជាផលិតផលសំយោគមានជាតិខ្លាញ់ច្រើន ហើយមានគ្រោះថ្នាក់ដល់ការស្ទះសរសៃឈាមបេះដូង។ ក្រៅពីនេះ អ្នកក៏គួរតែជៀសវាងប្រេងអ៊ីដ្រូសែនផងដែរ៕