តិចនិចងាយៗ ក្នុងការបំបាត់អាការឈឺសន្លាក់ឆ្អឹង!

0
1

ការឈឺចាប់រួមគ្នានៅទីតាំងមួយចំនួនដូចជាជង្គង់ ឆ្អឹងខ្នង ឆ្អឹងចង្កេះ ឬឈឺចាប់ត្រង់ឆ្អឹងវែងដូចជា ឆ្អឹងភ្លៅ ឆ្អឹងជើង ដៃ និងកំភួនដៃ ជាសញ្ញាទៅទូដែលមនុស្សវ័យចំណាស់ភាគច្រើនជួបប្រទេះ។

ជារឿយៗ អ្នកជំងឺតែងត្អូញត្អែអំពីការឈឺចាប់ និងការស្ពឹកនៅក្នុងទីតាំងដែលបានរៀបរាប់ខាងលើ ប៉ុន្តែការឈឺចាប់ហាក់ដូចជាកំណត់ចំណុចមិនច្បាស់លាស់ បើគ្មានការបង្ហាញសញ្ញាហើម ក្តៅ ក្រហម…ទេនោះ។

ជំងឺនេះ តែកើតមានចំពោះស្ត្រីច្រើនជាងបុរស ជាពិសេសស្ត្រីសម្រាលកូនហើយ ការបំបៅដោះ មនុស្សចាស់ អ្នកធ្វើការក្នុងការិកាល័យ ឬអ្នកដែលមិនសូវធ្វើសកម្មភាព។

កត្តាដែលបង្កឲ្យមានការឈឺចាប់កើតឡើងអាចទាក់ទងទៅនឹងកត្តាជាច្រើនដូចជា ការប្រែប្រួលនៃកម្រិតអ័រម៉ូន ការប្រែប្រួលអាកាសធាតុ ការកើតជំងឺពុកឆ្អឹង កង្វះសារធាតុសំខាន់ៗដូចជាជាតិកាល់ស្យូម វីតាមីនក្រុម B….។

ជាទូទៅដើម្បីព្យាបាលការឈឺចាប់ទាំងនេះ ដំណាក់កាលដំបូងអ្នកអាចសាកល្បងម៉ាស្សា ដោយប្រើការប្រើទឹកកក ឬក្រណាត់ជ្រលក់ទឹកក្តៅឧណ្ឌៗ។ ក្រៅពីនេះ អ្នកគួរតែព្យាយាមទទួលទានរបបអាហារ ដែលសម្បូរទៅដោយវីតាមីន ប្រូតេអ៊ីន កាល់ស្យូម និងសារធាតុរ៉ែផ្សេងៗ ដើម្បីបំពេញកង្វះខាត់ដែលបាត់បង់។

ប្រសិនបើវិធីខាងលើនេះ មិនអាចជួយកាត់បន្ថយការឈឺចាប់បានទេ អ្នកត្រូវទៅពិនិត្យ និងធ្វើការព្យាបាលជាមួយអ្នកជំនាញបានត្រឹមត្រូវ ព្រោះស្ថានភាពជំងឺអ្នកអាចធ្ងន់ធ្ងរហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here