មួយពិភពលោកទើបតែជួបមួយទេ! គ្រួស ២,០០០ដុំត្រូវបានគ្រូពេទ្យវះកាត់ចេញពីស្ត្រីម្នាក់

0
1

ថ្មីៗនេះស្ត្រីម្នាក់ដែលមានឈ្មោះថា Wang អាយុ ៣៩ឆ្នាំមកពីទីក្រុង Guizhou ប្រទេសចិន ត្រូវបានគេដឹងថាមានជំងឺដំបៅក្រពះ ៦ឆ្នាំមកហើយ ដូច្នេះគាត់ធ្លាប់មានបញ្ហាមិនស្រួលនៅក្នុងខ្លួនរបស់គាត់។

នៅពេលនោះ នាងបានប្រើថ្នាំមួយចំនួន ដើម្បីព្យាបាលជំងឺ ហើយដើម្បីបំបាត់ការឈឺចាប់ផង។ ប៉ុន្តែថ្ងៃមួយ Wang បានទទួលរងនូវការឈឺចាប់យ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ នៅពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានរកឃើញថា អ្នកជំងឺមានគ្រួសក្នុងថង់ប្រមាត់។

ទោះបីជាយ៉ាងនា បន្ទាប់ពីការវះកាត់ជាងមួយម៉ោង អ្វីដែលធ្វើឲ្យគ្រូពេទ្យមានការភ្ញាក់ផ្អើលនោះ គឺដុំគ្រួសមានចំនួនដល់ទៅជាង ២,០០០ដុំ។ នេះជាករណីកម្រមួយនៅលើពិភពលោក ព្រោះពុំធ្លាប់មានអ្នកជំងឺណាដែលមានដុំគ្រួសច្រើនបែបនេះឡើយ។

បើយោងតាមវេជ្ជបណ្ឌិតបាននិយាយថា ទោះបីជាមានមូលហេតុជាច្រើនដែលបណ្តោលឲ្យមានគ្រួសក្នុងថង់ប្រមាត់ក៏ដោយ តែសម្រាប់ដុំគ្រួសដែលកើតចំពោះអ្នកជំងឺមួយនេះ គឺដោយសារតែទម្លាប់រស់នៅមិនល្អ ដូចជាការខកខានអាហារពេលព្រឹក និងរបបអាហារមិនល្អ។

ជាការពិត Wang បាននិយាយថា ជារឿយៗនាងភ្ញាក់ពីដំណេកហើយរំលងអាហារពេលព្រឹក ហើយចូលចិត្តញ៉ាំអាហារសម្បូរជាតិខ្លាញ់ សរីរាង្គសត្វ និងទទួលទានទឹកតិចតួចណាស់។

អាស្រ័យហេតុនេះ គ្រូពេទ្យបានផ្តល់ដំបូលន្មានថា គ្រប់គ្នាគួរតែកាត់បន្ថយអាហារសម្បូរខ្លាញ់ រួមទាំងទទួលទានអាហារដែលមានផាសុខភាព ដើម្បីជៀសផុតពីជំងឺគ្រួសក្នុងថង់ប្រមាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here