បញ្ឈប់ទម្លាប់មួយនេះភ្លាមទៅ បើមិនចង់បំផ្លាញ់សុខភាព ឬសម្លាប់កូនក្នុងផ្ទៃ

0
1

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា នៅប្រទេសហ្វាំងឡង់ជាប្រទេសដែលមានមាតាល្អបំផុតនៅលើពិភពលោក ប៉ុន្តែនៅតែមាន១៥ភាគរយនៃអ្នកម្តាយទាំងអស់មិនចោលទម្លាប់ជក់បារីអំឡុងពេលមានផ្ទៃពោះឡើយ។ ក្នុងចំណោមស្ត្រីដែលជក់បារីទាំងនោះ មានម្តាយវ័យជំទងដល់ទៅ ៥០ភាគរយ។

ទោះជាយ៉ាងណា អ្នកជំនាញបានព្រមានថា ការជក់បារីមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សទូទៅនោះទេ សូម្បីតែស្ត្រីមានផ្ទៃពោះក៏មានគ្រោះថ្នាក់ដែរ ជាពិសេសក្មេងកំពុងតែរីកលូតលាស់។ ខាងក្រោមនេះជាផលអាក្រក់ទាំង៧ចំណុចនៃការជក់បារីអំឡុងពេលមានផ្ទៃពោះ៖

  • រលូតកូន ឬកូនស្លាប់ក្នុងផ្ទៃ
  • កើតជំងឺដុំគីសក្នុងដៃស្បូន
  • របូតទងសុកមុនពេលសម្រាល
  • សុខបារាំងជិតមាត់ស្បូន
  • កូនកើតមិនគ្រប់ខែ
  • កូនកើតមកមានទម្ងន់ស្រាល
  • ពិការភាពពីកំណើត

តែគួរឲ្យសោកស្តាយ ស្ត្រីមានផ្ទៃពោះជាច្រើននៅតែជក់បារី បើទោះបីជាដឹងពីហានិភ័យចំពោះសុខភាពទារក និងខ្លួនឯងក៏ដោយ។ បើយោងតាមអង្គការចំណីអាហារសហរដ្ឋអាមេរិកហៅកាត់ថា CDC បានឲ្យដឹងថា ១០ភាគរយនៃស្ត្រីមានផ្ទៃពោះទាំងអស់មានទម្លាប់ជក់បារីអំឡុងពេល៣ខែចុងក្រោយ។ វិធីតែមួយគក់ ដើម្បីជៀសវាងផលវិបាកនៃការជក់បារីអំឡុងពេលមានផ្ទៃពោះនោះ គឺត្រូវផ្តាច់បារីឲ្យបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here