អាថ៌កំបាំងការពារមិនឲ្យសក់ស្ងួត និងផុយស្រួយ

0
1

សក់ជាចំណែកមួយដ៏សំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ព្រោះវាអាចជួយលើកកម្ពស់សម្រស់ឲ្យមានភាពស្រស់ស្អាតបានមួយកម្រិត និងធ្វើឲ្យអ្នកមើលទៅក្មេងជាងវ័យផងដែរ។ ក៏ប៉ុន្តែមនុស្សភាគច្រើនតែងតែជួបបញ្ហាសក់ស្ងួត ហើយផុយស្រួយ ដែលធ្វើឲ្យបាត់បង់នូវភាពទាក់ទាញ ជាពិសេសអ្នកដែលឧស្សាហ៍ដូរពណ៌សក់ ឬគៀបសក់ញឹកញាប់ពេក។

ដូច្នេះ ដើម្បីជៀសវាងសក់ពីភាពស្ងួត ផុតស្រួយ អ្នកអាចប្រើប្រាស់គ្រែមធម្មជាតិដូចខាងក្រោម៖

ធាតុផ្សំ៖

  • ផ្លែប័រមួយផ្លែ(ចូកយកតែសាច់)
  • ប្រេងអូលីវ១ស្លាបព្រាកាហ្វេ
  • ស៊ុតមួយគ្រាប់ (យកតែស៊ុតលឿង)

របៀបអនុវត្ត៖

១.លាយគ្រឿងផ្សំទាំងអស់បញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយសាច់មួយ បន្ទាប់មកលាបនៅលើសក់ឲ្យសព្វ។

២.ទុកប្រហែលជា៣០នាទី ទើបលាងសម្អាតជាមួយនឹងសាប៊ូធម្មតា។

៣.អ្នកគួរតែអនុវត្តជាប្រចាំរយៈពេល ១០ថ្ងៃ សក់នឹងប្រែជាទន់រលាងស្អាតបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here