អាហារដែលអ្នកជំងឺសរសៃឈាមបេះដូង ត្រូវតមឲ្យបាន

0
1

អ្នកជំងឺសរសៃឈាមបេះដូង ភាគច្រើនក្រុមគ្រូពេទ្យបានធ្វើការណែនាំឲ្យជៀសវាងអាហារដែលសម្បូរខ្លាញ់ និងកំណត់ការទទួលទានអំបិល ជាពិសេសទឹកជ្រលក់ ត្រីងៀត ឬទឹកត្រីជាដើម។

អ្នកជំងឺខ្សោយបេះដូងធ្ងន់ធ្ងរ គួរតែបរិភោគត្រឹមតែ ៥ក្រាមនៃអំបិល គឺស្មើនឹង២ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ រួមទាំងបរិមាណនៃរសជាតិ អំឡុងពេលចម្អិនអាហារផងដែរ។

របបអាហារបែបនេះអាចនឹងផ្លាស់ប្តូររសជាតិបន្តិច ដូច្នេះមនុស្សភាគច្រើន ជាពិសេសនៅតាមតំបន់ជនបទមិនទម្លាប់នោះទេ ព្រោះពួកគេប្រើអំបិលច្រើនក្នុងការចម្អិនអាហារផ្សេងៗ។

មធ្យាបាយល្អបំផុត គឺអ្នកជំងឺត្រូវកំណត់ការទទួលទានប្រៃតាមដែលអាចធ្វើទៅបាន ហើយព្យាយាមកំណត់ការប្រើអំបិលបន្តិចម្តងៗ។ ជាដំបូងត្រូវកាត់បន្ថយប្រើទឹកជ្រលក់ ឬទឹកត្រី ពេលញ៉ាំអាហារ បន្ទាប់មកទើបកាត់បន្ថយការប្រើប្រាស់អំបិលតាមក្រោយ។ សូមចាំថា ប្រសិនបើអ្នកមិនព្រមកាត់បន្ថយអាហារប្រៃទេ ជំងឺមិនបានធូរស្រាលឡើយ ហើយកាន់តែមានសភាពធ្ងន់ធ្ងរលើសដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here