តើអ្នកចង់បានសម្រស់ក្មេងជាងវ័យជារៀងរហូរមែនទេ? បំណងប្រាថ្នាមួយនេះពិតជាអាចទៅរួច ប្រសិនបើអ្នកនឹងពីវិធីសាស្ត្រថែទាំងសម្រស់។ ក្រៅពីការថែទាំងសម្រស់ ការជ្រើសរើសអាហារមកទទួលទានក៏ជារឿងសំខាន់ ដែលអាចជួយឲ្យស្បែកមានសុខភាពល្អ និងនៅតែមានភាពស្រស់ស្អាត។ ខាងក្រោមនេះ ជាប្រភេទអាហារដែលអាចជួយឲ្យស្បែកមានភាពស្រស់ស្អាត៖
គ្រាប់អាល់ម៉ុង
គ្រាប់អាល់ម៉ុង ត្រូវបានគេរកឃើញថា មានផ្ទុកវីតាមីនE ដែលអាចជួយជំរុញដល់សុខភាពស្បែក សក់ ព្រមទាំងមានសមត្ថភាពព្យាយារភាពចាស់ផងដែរ។
ត្រីសាម៉ុង
ត្រីមួយប្រភេទនេះត្រូវបានគេទទួលស្គាល់ថា សម្បូរប្រូតេអ៊ីនខ្ពស់ និងអាស៊ីតខ្លាញ់អូមេហ្គា៣ ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយថែរក្សាស្បែកឲ្យនៅតែក្មេងជាងវ័យ។
ស្ពៃខ្មៅ
ស្ពៃមួយប្រភេទនេះមិនត្រឹមតែសម្បូរជាតិសរសៃ ប៉ូតាស្យូម វីតាមីន និងសារធាតុរ៉ែប៉ុណ្ណោះទេ វាក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពាររាងកាយពីភាពចាស់ផងដែរ៕