អត្ថប្រយោជន៍មិននឹកស្មានៃផ្លែខ្នុរ តែមានមនុស្សតិចណាស់ដែលដឹង

0
1

ខ្នុរ ជាផ្លែឈើដែលមានរសជាតិផ្អែមឆ្ងាញ់ និងមានក្លិនក្រអូបគួរឲ្យចង់ទទួលទាន។ ផ្លែល្ហុង មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងប្រឆាំងជំងឺរលាកប្រព័ន្ធរំលាយអាហារ។ ផ្លែខ្នុរក៏មានផ្ទុកជាតិសរសៃខ្ពស់ ដែលអាចជួយការពារការទល់លាមក ជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកពោះវៀនធំ។

ក្រៅពីវីតាមីន C ផ្លែខ្នុរក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលអាចជួយការពារជំងឺទាក់ទងនឹងភ្នែក និងជួយសម្អាតស្បែក។

សារធាតុប៉ូតាស្យូមរបស់វា អាចកាត់បន្ថយសម្ពាធឈាម ដូច្នេះប្រសិនបើអ្នកទទួលទានទៀងទាត់ គឺជាមធ្យាបាលកាត់បន្ថយហានិភ័យនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

ផ្លែខ្នុរ គឺជាផ្លែឈើមួយដែលសម្បូរទៅដោយថាមពល ព្រោះវាមានផ្ទុកជាតិស្ករ ដែលអាចជួយឲ្យរាងកាយរបស់អ្នកបំពេញតម្រូវការថាមពលភ្លាមៗ។

ផ្លែខ្នុរក៏មានផ្ទុកជាតិដែក ដែលអាចជួយបង្ការភាពស្លេកស្លាំង និងគ្រប់គ្រងចរន្តឈាមក្នុងរាងកាយ។

ផ្លែខ្នុរ សម្បូរទៅដោយជាតិម៉ាញ៉េស្យូម ដែលជាសារធាតុចិញ្ចឹមសំខាន់ក្នុងការស្រូបជាតិកាល់ស្យូម និងផ្សំជាមួយកាល់ស្យូម ដើម្បីជួយពង្រឹងឆ្អឹង និងការពារជំងឺទាក់ទងទៅនឹងឆ្អឹង។

ចំពោះអ្នកដែលចង់សម្រកទម្ងន់ ប្រសិនបើបានទទួលទានផ្លែខ្នុរ គឺអាចជួយទប់ស្តាត់បញ្ហាខ្វះជាតិដែក ហើយវាក៏សម្បូរប្រីតេអ៊ីន ដែលអាចជួយកាត់បន្ថយកម្រិតជាតិខ្លាញ់ក្នុងរាងកាយ ដោយបង្កើនសុខភាពសាច់ដុំ និងសម្រកទម្ងន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here