បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO ក្នុងឆ្នាំ២០១៨បានបង្ហាញថា ជំងឺមហារីកថ្លើម គឺជាជំងឺដែលបានសម្លាប់មនុស្សច្រើនបំផុត លំដាប់ថ្នាក់ទី៣នៅលើពិភពលោក ដែលត្រូវបានគេប៉ាន់ប្រមាណមានចំនួន ៧៨២,០០០នាក់ក្នុងមួយឆ្នាំៗ។ ហេតុដូច្នេះ មនុស្សគ្រប់រូបគួរតែមានការប្រុងប្រយ័ត្នចំពោះជំងឺមួយប្រភេទនេះ ជាពិសេសអ្នកដែលស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោម៖
អាយុ៖ មនុស្សចាស់មានហានិភ័យជំងឺមហារីកថ្លើមខ្ពស់
ភេទ៖ បុរសទំនងជាមានការវិវត្ត ជំងឺមហារីកថ្លើមខ្ពស់ជាងស្ត្រី។ ជាមធ្យមស្ត្រីកើតជំងឺមហារីកថ្លើមម្នាក់ តែបុរសវិញមានដល់ទៅពីរនាក់
ពូជសាសន៍៖ មនុស្សដែលរស់នៅក្នុងទ្វីបអាស៊ី និងប៉ាស៊ិហ្វិក ងាយនឹងកើតជំងឺមហារីកថ្លើមជាងមនុស្សដែលរស់នៅក្នុងទ្វីបអ៊ឺរ៉ុប
នៅមានស្ថានភាពផ្សេងៗទៀតដូចជា៖
- អ្នកមានជំងឺរលាកថ្លើម
- មនុស្សធាត់លើសទម្ងន់
- មនុស្សមានជំងឺទឹកនោមផ្អែម
- អ្នកញៀនស្រា និងបារី ក៏ប្រឈមនឹងជំងឺមហារីកថ្លើមខ្ពស់ដែរ៕