ផ្តាសាយ គឺជាជំងឺមួយដែលតែងតែកើតឡើងចំពោះមនុស្សគ្រប់រូប មិនប្រកាន់ចាស់ ឬក៏ក្មេងឡើយ ជាពិសេសនារដូវត្រជាក់តែម្តង។ ប្រសិនបើអ្នកកើតជំងឺនេះហើយ ពិតជាពិបាកដកដង្ហើមណាស់ ហើយមានអ្នកខ្លះក្តៅខ្លួន ហៀរសំបោះ កណ្តាស់ ឈឺក្បាល… ដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ។
ដូច្នេះតើត្រូវធ្វើដូចម្តេចទៅ ទើបអាការពារជំងឺផ្តាសាយបាន? ក្រៅពីអនាម័យរាងកាយ នៅមានវិធីសាស្ត្រមួយចំនួនដែលអ្នកវិទ្យាសាស្ត្រទើបនឹងស្រាវជ្រាវឃើញថា ពិតជាអាចការពារជំងឺផ្តាសាយបានមែន ហើយក្នុងនោះ ការរួមភេទក៏ជាគន្លឹះសំខាន់មួយផងដែរ។
អ្នកវិទ្យាសាស្ត្រាអង់គ្លេស បានធ្វើការសិក្សាអំពីអត្ថប្រយោជន៍នៃសកម្មភាពរួមភេទទៀតទាត់ ដោយមានគូស្វាមីភរិយាជាច្រើនបានចូលរួម។ អ្នកស្ម័គ្រចិត្តទាំងនោះត្រូវបានបែងចែកជាពីរក្រុម ក្រុមទីមួយរួមភេទបានទៀតទាត់ ហើយក្រុមទី២មិនដែលរួមភេទសោះរយៈពេល ២ទៅ៣ខែពេញ។
លទ្ធផលបានបង្ហាញថា ក្រុមដែលមិនបានរួមភេទ កើតជំងឺផ្តាសាយច្រើនជាង ក្រុមដែលបានរួមភេទទៀងទាត់ ២ទៅ៣ដង ក្នុងរយៈពេលប៉ុន្មានខែនៃការពិសោធន៍នេះ។
ដូច្នេះ អ្នកជំនាញបានកំណត់ថា ការរួមភេទមិនត្រឹមតែជួយឲ្យមានសេចក្តីសុខផ្នែកអារម្មណ៍នោះទេ សូម្បីតែរាងកាយក៏ទទួលបានអត្ថប្រយោជន៍ផងដែរ៕