នៅតែមាន​អ្នក​ឆ្ងល់ តើ​ថ្នាំ​ទាំងអស់​សុទ្ធតែ​ប៉ះពាល់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​មែន​ទេ?

0
1

បើទោះបីជា​មានការ​ចុះផ្សាយ​ជាច្រើន​អំពី​ការប្រើប្រាស់​ថ្នាំ​អំឡុងពេល​មាន​ផ្ទៃពោះ​ក៏ដោយ ប៉ុន្តែ​នៅតែមាន​មនុស្ស​មួយ​ឆ្ងល់​ដដែល ថាបើ​ស្ត្រី​មាន​ផ្ទៃពោះ​កើត​ជំងឺ​មិនអាច​ប្រើប្រាស់​ថ្នាំ​បាន​នោះ ធ្វើ​ដូចម្តេច​ពួកគេ​អាចជា​សះស្បើយ​បាន​ទៅ។

តាមពិត​មិនមែន​ថ្នាំ​ទាំងអស់​សុទ្ធ​ប៉ះពាល់​នោះទេ មាន​ថ្នាំ​មួយចំនួន​មាន​សុវត្ថិភាព​ក្នុងការ​ទទួលទាន​អំឡុងពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​ថ្នាំ​មួយចំនួន​អាច​ជះឥទ្ធិពល​អាក្រក់​ទៅលើ​សុខភាព​ទារក ដូច្នេះ​ស្ត្រី​មាន​ផ្ទៃពោះ​មិនត្រូវ​ប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជារ​ឡើយ។

ដូច្នេះ នៅពេល​អ្នក​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ពិនិត្យមើល​ការ​មាន​ផ្ទៃពោះ អ្នក​ត្រូវ​សាក​សួរថា​តើ​ថ្នាំ​ប្រភេទ​ណា​ដែល​អ្នក​អាច​លេប​បាន ឬ​មិនបាន ដើម្បី​ស្វែងរក​ជម្រើស​ផ្សេងទៀត។

ក្នុង​លក្ខខណ្ឌ​មួយចំនួន ដែល​អាចមាន​គ្រោះ​ដល់​ម្តាយ និង​កូន ដូចជា​ជំងឺឆ្កួតជ្រូក ជំងឺ​រលាក​សួត និង​ជំងឺហឺត អ្នក​គួរតែ​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​អ្នកជំនាញ​ឲ្យ​បានច្បាស់លាស់ មុននឹង​ប្រើប្រាស់​ថ្នាំ​នៅពេល​អ្នកមាន​ផ្ទៃពោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here