ទម្លាប់មិនលើនៅពេលព្រឹក៤ចំណុច ធ្វើឲ្យខូចសុខភាព

0
1

មនុស្សភាគច្រើន ប្រហែលជាមិនទាន់បានដឹងទេថា ទម្លាប់ធម្មតាមួយចំនួន ដែលពួកតែងតែធ្វើវានៅពេលភ្ញាក់ពីដំណេក អាចមានផលប៉ះពាល់ដល់សុខភាពនោះឡើយ។ ខាងក្រោមនេះ ជាទម្លាប់មិនល្អដែលធ្វើឲ្យអ្នកខូចសុខភាព៖

១.ប្រញាប់ក្រោកឈរភ្លាមៗពេលភ្ញាក់ដឹងខ្លួន
នៅពេលគេង សម្ពាធឈាមរបស់យើងគ្រប់គ្នានឹងចុះទាបជាងធម្មតា ហេតុដូចនេះ ពេលភ្ញាក់ពីគេងភ្លាម អ្នកមិនគួរក្រោកឈរឡើងរហ័សពេកទេ ព្រោះអាចបណ្ដាលឲ្យសម្ពាធឈាមទ្បើងខ្ពស់ ឬមានជំងឺទាក់ទងនឹងសរសៃឈាមបេះដូង។

២.មិនទទួលទានទឹក
បន្ទាប់ពីចំណាយពេលគេងដ៏យូរពេញមួយយប់ រាងកាយរបស់អ្នកប្រហែលជា ត្រូវបានបាត់បង់ជាតិទឹកយ៉ាងច្រើន ហេតុដូចនេះ នៅពេលដែលអ្នកក្រោកពីគេងភ្លាម គួរទទួលទានទឹកឲ្យបានមួយកែវ ទើបជាការប្រសើរចំពោះសុខភាព ហើយថែមទាំងអាចជួយកាត់បន្ថយហានិភ័យនៃការគាំងបេះដូង ព្រមទាំងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល បានទៀតផង។

៣.រំលងអាហារពេលព្រឹក
បន្ទាប់ពេលភ្ញាក់ពីគេង រាងកាយរបស់យើងត្រូវការថាមពលជាចាំបាច់ ដើម្បីប្រតិបត្តិការណ៍សារជាថ្មី។ ដូច្នេះ ការទទួលទានអាហារពេលព្រឹក ពិតជាសំខាន់ណាស់ ដើម្បីផ្ដល់ថាមពលដល់រាងកាយ សម្រាប់សកម្មភាពប្រចាំថ្ងៃ។

៤.ប្រឹងបត់ជើងធំខ្លាំងពេក
អំទ្បុពេលព្រឹក ក្រោយពេលក្រោកពីគេង កម្រិតសម្ពាធឈាមកើនទ្បើងខ្ពស់។ ការប្រើកម្លាំង ដើម្បីបន្ទោរបង់ខ្លាំង អាចធ្វើឲ្យមានសម្ពាធខ្លាំង នៅក្នុងពោះដែលបណ្តាលឲ្យកើនឡើងសម្ពាធឈាមបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here