មហារីកមាត់ស្បូនអាចព្យាបាលបាន ប្រសិនបើរកឃើញរោគសញ្ញាដំបូង

0
1

យោងតាមអ្នកជំនាញនៅមន្ទីរពេទ្យ K Hospital បានឲ្យដឹងថា មហារីកមាត់ស្បូន គឺជាជំងឺដ៏សាហាវដែលកើតមានចំពោះមនុស្សស្រី ប៉ុន្តែជំងឺនេះអាចព្យាបាលជាសះស្បើយទាំងស្រុង ប្រសិនបើរកឃើញរោគដំបូងរបស់វា។

ដើម្បីរកមើលរោគសញ្ញាដំបូង ក្រុមវេជ្ជបណ្ឌិតបាននិយាយថា ស្ត្រីគួរតែទៅពិនិត្យរកមើលជំងឺមហារីកមាត់ស្បូន ឲ្យទៀងទាត់រាល់៦ខែម្តង។ ពុំដូច្នោះទេ បើសិនអ្នកសង្កេតឃើញរោគសញ្ញាមួយចំនួនដូចខាងក្រោម គួរស្វែងរកជំនួយជាបន្ទាន់៖

មានសារធាតុរំអិលពណ៌លឿងនៅជាប់នឹងទ្វារមាស ហើយធុំក្លិនមិនល្អ

ទ្វារមាសខុសប្រក្រតី

បន្ទាប់ពីរួមភេទរួច ហូរឈាមចេញពីទ្វារមាស

មានការឈឺចាប់ត្រង់ពោះផ្នែកខាងក្រោម

ទឹកនោមមានលាយឈាម នៅពេលជំងឺវាយលុកដល់ប្លោកនោម

ទាំងអស់នេះ ជារោគសញ្ញាដែលបញ្ជាក់ថា ស្ត្រីកំពុងតែប្រឈមនឹងជំងឺមហារីកមាត់ស្បូនហើយ ដូច្នេះត្រូវប្រញាប់ទៅពិគ្រោះ និងទទួលការព្យាបាលពីអ្នកជំនាញឲ្យបានឆាប់បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here