ជាទូទៅបុរសមានទម្លាប់ដាក់កាបូបនៅក្នុងហោប៉ៅខាងក្រោយ ឬអង្គុយគងទាក់ខ្លា ប៉ុន្តែយោងតាមអ្នកឯកទេសបានព្រមានថា វាអាចមានផលប៉ះពាល់ដល់ចង្កេះ និងបង្កឲ្យខូចខាតធ្ងន់ធ្ងរដល់ខ្នងរបស់ពួកគេ។
ប៉ះពាល់អវិជ្ជមានដល់ឆ្អឹងខ្នង
បុរសជាច្រើនតែងត្អូញត្អែរពីមូលហេតុដែលពួកគេទទួលរងការឈឺចាប់ឆ្អឹងខ្នង ថ្វើបើមានការផ្លាស់ប្តូរស្ថានភាពកាយសម្បទា និងការអង្គុយតិចក៏ដោយ។ ការពិតពួកគេជារឿយៗមិនបានដឹងថា ការឈឺឆ្អឹងខ្នងគឺបណ្តោលមកពីទម្លាប់នៃការដាក់កាបូបនៅក្នុងហោប៉ៅក្រោយនោះទេ។ ជាពិសេសការដាក់កាបូបលុយ ឬវត្ថុក្រាស់ៗ នៅហោប៉ៅក្រោយរយៈពេលយូរ អាចប៉ះពាល់ដល់សុខភាព ជាពិសេសខូចឆ្អឹងត្រគាក និងឆ្អឹងខ្នង។
ប្រសិនបើអ្នកនៅតែរក្សាទម្លាប់នេះរយៈពេលយូរ នោះវានឹងដាក់សម្ពាធលើសរសៃប្រសាទ ដែលនាំឲ្យមានការឈឺចាប់ខ្នង និងកាត់បន្ថយគុណភាពនៃជីវិត។
អង្គុយគងទាក់ខ្លា
មូលហេតុមួយទៀត ដែលបណ្តោលឲ្យបុរសមានក្បាលពោះធំមានភាពភ្ញាក់ផ្អើលដោយសារតែជំងឺឈឺឆ្អឹងខ្នង គឺការអង្គុយគងទាក់ខ្លា។
បុរសដែលមានក្បាលពោះធំនឹងទាញទម្ងន់ទៅខាងមុខ ខណៈដែលសាច់ដុំខ្នង និងឆ្អឹងខ្នងត្រូវលាតសន្ធឹង ដើម្បីរក្សាតុល្យភាព។ ស្ថានភាពនេះ នឹងធ្វើឲ្យឆ្អឹងខ្នងបត់ទៅមុខ ហើយបណ្តោលឲ្យឈឺចាប់។ ដូច្នេះមនុស្សធាត់ច្រើនតែទទួលរងការឈឺចាប់ឆ្អឹងខ្នង ជាងអ្នកដែលស្គមគ្មានក្បាលពោះ។
ជាពិសេសប្រសិនបើមនុស្សធាត់មានទម្លាប់អង្គុយគងទាក់ខ្លាទៀតនោះ ឆ្អឹងខ្នងនឹងវៀច សាច់ដុំត្រូវបានបង្រួម ឆ្អឹងត្រគាកត្រូវបង្វិល ហើយប្រសិនបើសកម្មភាពបែបនេះត្រូវបានរក្សាយូរ អ្នកនឹងមានបញ្ហាឈឺឆ្អឹងខ្នងកើតឡើង៕