ការយកកូន គឺជាការងារចាំបាច់មួយដែលគូរស្នេហ៍គ្រប់រូបត្រូវតែអនុវត្តក្រោយពេលរៀបការរួច ដើម្បីបន្តពូជពង្សវង្សត្រកូល និងជាចំណងអាពាហ៍ពិពាហ៍ដ៏យូរអង្វែងផងដែរ។ ក៏ប៉ុន្តែមុននឹងយកកូន តើក្នុងនាមអ្នកជាម្តាយបានត្រៀមអ្វីខ្លះហើយឬនៅ? បើមិនដឹងថាត្រូវធ្វើអ្វីខ្លះទេ សូមមើលការណែនាំរបស់អ្នកជំនាញដូចខាងក្រោម៖
ជំហ៊ានទី១៖ រៀបចំរាងកាយ
ការរៀបចំរូបរាងកាយឲ្យមានសុខភាពល្អ តាមរយៈការធ្វើលំហាត់ប្រាណដោយដើរ ហែលទឹក និងយូហ្គាជាជម្រើសដ៏ល្អ។ ជាពិសេសការហាត់យូហ្គា អាចជួយពង្រឹងឆ្អឹងខ្នង ជើង ហើយជួយឲ្យរាងកាយសម្រាកបានស្រួល។
ជំហ៊ានទី២៖ រក្សាសុខភាព
ការរក្សារាងកាយរបស់អ្នក និងទារកឲ្យមានសុខភាពល្អ អ្នកត្រូវព្យាយាមទទួលទានរបបអាហារដែលមានផាសុខភាពល្អពេញមួយដំណាក់កាលនៃការមានផ្ទៃពោះ។ ព្រោះអាហារូបត្ថម្ភ នៅក្នុងអាហារល្អៗនឹងជួយលើកកម្ពស់ដល់ការអភិវឌ្ឍ ព្រមទាំងផ្តល់ថាមពលចាំបាច់សម្រាប់ទារក។
ជំហ៊ានទី៣៖ត្រៀមរបស់របប
មិនថាបន្ទប់សម្រាប់ឲ្យទារករស់នៅនោះទេ សូម្បីរបស់ប្រើប្រាស់ដូចជាកន្ទប ពូក ខ្នើយ សម្លៀកបំពាក់ ឬស្រោមដៃស្រោមជើង អ្នកក៏ត្រូវត្រៀមទុកឲ្យហើយដែរ ដើម្បីកុំឲ្យខ្វះមុខខ្វះក្រោយនៅពេលកូនកើតមក។
ជំហ៊ានទី៤.អានសៀវភៅ ឬប្រឹក្សាជាមួយអ្នកជំនាញ
ការអានសៀវភៅ ឬប្រឹក្សាជាមួយគ្រូពេទ្យជំនាញទាក់ទងទៅនឹងចំណេះដឹងផ្សេងៗអំពីស្ត្រីមានផ្ទៃពោះ អាចជួយឲ្យអ្នកត្រៀមចិត្ត ត្រៀមកាយរួចជាស្រេចក្នុងការក្លាយជាម្តាយ និងហ៊ានទទួលយកការប្រែប្រួលនៃរូបរាងកាយខាងក្រៅ។
ជំហ៊ានទី៥៖រីករាយជាមួយការមានផ្ទៃពោះ
ការធ្វើអារម្មណ៍ឲ្យមានភាពរីករាយ មិនត្រឹមតែអ្នកនោះទេដែលទទួលបានប្រយោជន៍ សូម្បីតែទារកក៏មានសុខភាពល្អ និងប្រាជ្ញាឆ្លាតវៃផងដែរ។ ដើម្បីត្រៀមខ្លួនក្លាយជាម្តាយរបស់គេពិតប្រាដក អ្នកត្រូវការជំនួយ និងដំបូលន្មានខ្លះៗពីមិនត្តភក្តិ ចាស់ទុំ និងគ្រួសារអ្នកផ្ទាល់តែម្តង៕
អ្នកគួរតែទទួលបានការប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានចំណេះដឹងទាក់ទងទៅនឹងការមានផ្ទៃពោះ។