នៅពេលដែលបរិមាណជាតិអាស៊ីតអ៊ុយរិកក្នុងឈាមមានការកើនឡើងខ្ពស់ នោះវានឹងបង្កឲ្យអ្នកឈឺសន្លាក់ដៃសន្លាក់ជើង ហើយបើធ្ងន់ធ្ងរអាចមានអាការហើមដើរមិនរួចថែមទៀត។ ដូច្នេះវិធានការសំខាន់ដើម្បីការពារជាតិអាស៊ីតអ៊ុយរិក កើនឡើងក្នុងឈាម អ្នកអាចជ្រើសរើសអាហារដែលគ្មានសារធាតុ purine និងដើម្បីបញ្ចេញជាតិអាស៊ីតអ៊ុយរិក តាមរយៈទឹកនោមមកវិញ។
ត្រសក់
ត្រសក់ត្រូវបានគេចាត់ទុកជាបន្លែដែលសម្បូរវីតាមីន C ប៉ូតាស្យូម និងជាតិទឹកច្រើន។ យោងតាមអ្នកជំនាញបានបង្ហាញថា ត្រសក់ អាចជួយបំបាត់ភាពស្រេកទឹក ជួយបន្សាបជាតិពុល និងបញ្ចេញជាតិអាស៊ីតអ៊ុយរិក ចេញពីរាងកាយតាមរយៈទឹកនោម។
ផ្តាខាត់ណាពណ៌ខៀវ
បន្លែមួយប្រភេទនេះក៏សម្បូរទៅដោយវីតាមីន C ប៉ូតាស្យូម និងស្ទើរតែគ្មានសារជាតិ purines។ ផ្តាខាត់ណាពណ៌ខៀវមានប្រសិទ្ធិភាពជួយឲ្យរាងកាយមានភាពត្រជាក់ មានប្រយោជន៍ដល់ពោះវៀនធំ។ អ្នកជំនាញក៏បានបង្ហាញផងដែរថា ផ្តាខាត់ណាពណ៌ខៀវក៏មានប្រសិទ្ធិភាពជួយកាត់បន្ថយបញ្ហាឈឺសន្លាក់ផងដែរ។
ស្ពៃក្តោប
បន្លែដែលគ្មានសារជាតិ purines មួយនេះសម្បូរទៅដោយវីតាមីន C និងមានប្រសិទ្ធិភាពបញ្ចុះទឹកនោម។ ការទទួលទានស្ពៃក្តោប មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់រាងកាយទាំងមូលនោះទេ វាក៏អាចជួយកាត់បន្ថយអាស៊ីតអ៊ុយរិក ក្នុងឈាមដែលបង្កឲ្យរលាកសន្លាក់ផងដែរ៕