មនុស្សស្រី៤ក្រុម មិនគួរប្រើថ្នាំពន្យារកំណើតឡើយ

0
1

ការប្រើប្រាស់ថ្នាំពន្យារកំណើត ជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រពន្យារកំណើតជាច្រើនដែលមានអត្រាខ្ពស់បំផុតនៅលើពិភពលោក ប៉ុន្តែមិនមែនគ្រប់គ្នាអាចប្រើបានដោយសេរីនោះទេ។ នៅទីនេះមានមនុស្ស៤ក្រុម គួរតែជៀសវាងប្រើប្រាស់វា។

១​.មនុស្សស្រីមានជំងឺថ្លើម និងទឹកនោមផ្អែម

ចំពោះស្ត្រីដែលមានជំងឺរលាកថ្លើមរ៉ាំរ៉ៃ និងជំងឺទឹកនោមផ្អែម មិនគួរព្យាយាមប្រើប្រាស់ថ្នាំពន្យាកំណើតឡើយ ដោយសារតែវាអាចធ្វើឲ្យស្ថានភាពកាន់តែយ៉ាប់ ហើយវាបង្កើនបន្ទុកដល់ថ្លើម និងតម្រងនោមកាន់តែខ្លាំង។

លើសពីនេះទៅទៀត អ្នកដែលមានជំងឺទឹកនោមផ្អែម និងមានប្រវត្តិគ្រួសារកើតជំងឺទឹកនោមផ្អែម មិនត្រូប្រើថ្នាំព្យារកំណើតទេ ដោយសារតែថ្នាំនេះអាចបណ្តោលឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង ហើយអាចប៉ះពាល់រាងកាយជាច្រើនទៀត។

២.មនុស្សស្រីដែលមានជំងឺបេះដូង និងសរសៃឈាមបេះដូង

អ្នកដែលមានជំងឺបេះដូង ឬសរសៃឈាមបេះដូង គួរតែឈប់ប្រើថ្នាំពន្យាកំណើតទៀតទៅ ព្រោះវាមានផ្ទុកអ័រម៉ូន Estrogen​ ដែលបណ្តោលឲ្យកកឈាម។ ជាពិសេសប្រសិនបើអ្នកប្រើប្រាស់កាន់តែយូរ ស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ។

៣.មនុស្សស្រីដែលមានជំងឺមហារីក និងស្ត្រីបំបៅដោះ

អ្នកដែលមានជំងឺមហារីកស្បូន សុដន់ និងប្រភេទផ្សេងៗទៀតគួរតែជៀសវាងថ្នាំពន្យារកំណើត ព្រោះវត្តមានអ័រម៉ូននៅក្នុងថ្នាំនេះ អាចជួយជំរុញដល់ការលូតលាស់សាច់ដុំ និងបង្កើនហានិភ័យនៃជំងឺមហារីកសុដន់។

លើសពីនេះទៅទៀត ស្ត្រីដែលបំបៅដោះកូនមិនគួរប្រើថ្នាំពន្យាកំណើតនោះទេ ព្រោះវាអាចកាត់បន្ថយគុណភាពនៃទឹកដោះ និងប៉ះពាល់ដល់ការលូតលាស់រាងកាយទារកដោយផ្ទាល់។

៤.មនុស្សស្រីដែលមានទម្លាប់ជក់បារី

ស្ត្រីដែលមានទម្លាប់ជក់បារី ប្រសិនបើប្រើប្រាស់ថ្នាំពន្យារកំណើត អាចបង្កើនហានិភ័យនៃជំងឺគាំងបេះដូង ព្រោះការជក់បារីបញ្ចេញជាតិ catecholamines ច្រើន បង្កើនការប្រមូលផ្តុំផ្លាកែត និងអាចបណ្តោលឲ្យកកឈាម។

ដូច្នេះ ប្រសិនបើអ្នកស្ថិតក្នុងចំណោមមនុស្ស៤ក្រុមដែលបានរៀបរាប់ពីខាងលើនេះ គួរតែឈប់ប្រើថ្នាំពន្យារកំណើត ព្រោះវាអាចប៉ះពាល់អវិជ្ជមានដល់ជីវិត និងសុខភាពទូទៅផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here